(កូរ៉េ)៖ យោងតាមលទ្ធផលផ្លូវការ ពីគេហទំព័រ TC Calendar បានបង្ហាញចំណាត់ថ្នាក់បុរសដែលមានភាពទាក់ទាញបំផុតលើលោក ប្រចាំឆ្នាំ២០២២ ខណៈលទ្ធផលគឺបង្ហាញថា លោក RM ប្រធានក្រុម BTS បានផ្តួលតួអង្គ Superman លោក Henry Cavill ដណ្តើមបានតំណែងជាបុរសទាក់ទាញបំផុតលើពិភពលោក។

បើយោងតាមការស្ទង់មតិដើម្បីកំណត់បុរសដែលទាក់ទាញបំផុតនៅឆ្នាំ ២០២២ ជាលទ្ធផល អ្នកគាំទ្រ BTS ឬហៅថា «ARMY» បានចូលរួមបោះឆ្នោតឲ្យអាយដលរបស់ពួកគេឈ្នះ ព្រោះលទ្ធផល គឺបាននាំមុខតួអង្គ Superman លោក Henry Cavill ឱ្យមកនៅលេខរៀងទីពីរវិញ ក្នុងនាមបុរសដែលទាក់ទាញបំផុតលើលោកប្រចាំឆ្នាំ២០២២។

គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលសមាជិកក្រុម BTS ត្រូវបានគេចុះក្នុងបញ្ជីថាជា «បុរសដែលទាក់ទាញបំផុតក្នុងលោក» ពោលគឺកាលពី៣ឆ្នាំមុន លោក Kim Tae-hyung ដែលត្រូវបានគេស្គាល់ថាជា V បានឈរនៅលើកំពូលតារាងនេះដូចគ្នា ដោយបានផ្តួល Henry Cavill Noah Mills Robert Pattinson និង Brad Pitt ជាដើម៕