(ភ្នំពេញ)៖ កាន់តែប្លែកអារម្មណ៍ និងអស្ចារ្យទៀតហើយ ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្រ្ទីស៍ បានចេញស្ពតពាណិជ្ជកម្មថ្មីមួយ ដោយបង្ហាញពីសកម្មភាពបុរសសង្ហាម្នាក់កាន់ទុយោ ធ្វើតេស្តសាកល្បងយ៉ាងអស្ចារ្យ។

ក្នុងនោះ គេឃើញការសម្តែងយ៉ាងស្វាហាប់ពីបុរសសង្ហា ដែលកាន់ទុយោ ជីប ម៉ុង ធ្វើតេស្តសាកល្បងជាច្រើនដំណាក់កាល ដែលក្នុងនោះស្តែងចេញកាន់តែច្បាស់ពីគុណភាព និងភាពរឹងមាំរបស់ទុយោ ជីប ម៉ុង ដូចជា ធន់នឹងសម្ពាធទឹក ធន់នឹងកម្លាំងសង្កត់ និងធន់នឹងការបត់បែនផ្សេងៗ។

កាន់តែអស្ចារ្យ ស្ពតពាណិជ្ជកម្មនេះ បាននាំអារម្មណ៍ថ្មីប្លែកមួយបែប ជូនដល់អ្នកទស្សនា ដោយការប្រើទុយោ ជីប ម៉ុង ដ៏រឹងមាំ ធ្វើជាអាវុធដ៏ពិសេសក្នុងការយកឈ្នះរាល់ឧបសគ្គផ្សេងៗយ៉ាងងាយស្រួល។

បន្ថែមពីនេះទៀត ស្ពតពាណិជ្ជកម្មនេះ ក៏បង្ហាញពីគុណភាពនៃទុយោជីប ម៉ុង ដែលផលិតផ្អែកទៅតាមបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ប្រទេសអ៉ីតាលីដោយប្រើប្រាស់នូវវត្ថុធាតុដើមល្អៗ ជាពិសេសត្រូវបានទទូលស្គាល់គុណភាពដោយវិទ្យាស្ថានស្តង់ដារជាតិ និងអន្តរជាតិ ISO 1452-2:2009 ព្រមទាំងទទួលបានវិញ្ញាបនបត្រ ISO 9001:2015 ស្តីពីប្រព័ន្ធគ្រប់គ្រងផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 085/069/066 990 222 ៕

ទស្សនាស្ពតពាណិជ្ជកម្ម ខាងក្រោមនេះ៖
https://fb.watch/f5k_p7pZLe/