(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា Cambodian Premier League ឆ្នាំ២០២២ បានឈានចូលសប្តាហ៍ទី១៧ ស្អែកនេះ ដោយមានគូពិសេសប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវបឹងកេត នាថ្ងៃសៅរ៍ ទី២៧ ខែសីហា ក្នុងទឹកដីនៃកីឡដ្ឋាន ខេត្តស្វាយរៀងវេលាម៉ោង ១៨៖៣០នាទីល្ងាច។

ស្វាយរៀងនៅសប្តាហ៍ទី១៦ បានលេងចាញ់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនក្នុងលទ្ធផល ៣-០ ជាពេលឆ្លងកាត់ ១៦ប្រកួតមកនេះ ឈ្នះ១២ ស្មើ២ និងចាញ់២ ឈរនៅចំណាត់ថ្នាក់លេខ១ មាន ៣៨ពិន្ទុ។

រីឯក្រុមបឹងកេតវិញ កាលពីសប្តាហ៍ទី១៦ បានយកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទដោយលទ្ធផល ៣-២ ដែលបានឆ្លងកាត់ ១៦ប្រកួតដូចគ្នា ឈ្នះ៩ ស្មើ៣ និងចាញ់៤ ឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមាន ៣០ពិន្ទុ។

ខាងក្រោមនេះជាកម្មវីធីប្រកួតរបស់ក្រុមទាំង៨ នៃពានលីគកំពូលកម្ពុជាស្អែកនេះរួមមាន៖

១៖ ព្រះខ័នរាជស្វាយរៀង Vs បឹងកេត
២៖ អង្គរថាយហ្គឺរ Vs ភ្នំពេញក្រោន
៣៖ វិសាខា Vs គិរីវង់សុខសែនជ័យ
៤៖ កងយោធពលខេមរភូមិន្ទ Vs ណាហ្គា៕