(ភ្នំពេញ)៖ សាលាអន្តរជាតិហ្គ្រេនម៉ោន ត្រូវបានទទួលស្គាល់ថា ជាសាលាអន្តរជាតិមួយដែលឈានមុខគេ លើគុណភាព អប់រំ ទាំងកម្មវិធីសិក្សាជាតិ និង អន្តរជាតិ ដែលមានចាប់ពី កម្រិតមត្តេយ្យដល់ថ្នាក់ទី១២ «Early Year to year 12»។

សិស្សានុសិស្ស អាចជ្រើសរើសសិក្សាកម្មវិធីសិក្សាពេញមួយថ្ងៃ (Full day Coeducational Programme) ដែលក្នុងនោះរួមមាន៖ កម្មវិធីសិក្សារបស់សាកលវិទ្យាល័យ Cambridge from Early Year to year 12 កម្មវិធីសិក្សាជាតិ របស់ក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងភាសាចិន ក្នុងពេលតែមួយ។

ក្រៅពីនេះ សាលាយើងខ្ញុំក៏មានផ្តល់នូវសកម្មភាពក្រៅកម្មវិធីសិក្សាដូចជាកីឡា សិល្បៈ ក្លឹបវិទ្យាសាស្ត្រ និងដំណើរទស្សនៈកិច្ចសិក្សាទាំងក្នុង និងក្រៅប្រទេស។ សិស្សានុសិស្ស ក៏អាចជ្រើសរើសសិក្សាកម្មវិធីអន្តរជាតិ កន្លះថ្ងៃឬពេញមួយថ្ងៃ របស់សាកលវិទ្យាល័យ Cambridge ចាប់ពីកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ដែលបង្រៀនដោយគ្រូជនជាតិដើម ដែលមានគុណវឌ្ឍិ និងបទពិសោធន៍បង្រៀនខ្ពស់ មកពីសាលាអន្តរជាតិនានា នៅប្រទេសផ្សេងៗ ជាច្រើននៅលើពិភពលោក។

សូមជម្រាបដែរថា បវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ចូលរៀនថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ សាលានឹងទទួល សិស្សថ្មីមានចំនួនកំណត់ នឹងផ្តល់អាទិភាពដល់សិស្សានុសិស្ស ដែលបានចុះឈ្មោះចូលរៀនមុន។ សិស្សានុសិស្ស ដែលខកខានមិនបានចូលរៀនត្រូវស្ថិតក្នុងបញ្ជីរង់ចាំ ដែលត្រូវចូលរៀនក្នុងឆ្នាំសិក្សាបន្ទាប់។ ដូច្នេះមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដែលចង់ឱ្យបុត្រធីតារបស់ខ្លួនសិក្សាសាលារៀន ដែលផ្តល់នូវគុណភាពខ្ពស់ សេវាកម្មល្អ និងគុណធ៌មជាចម្បង ស្របតាមគោលការណ៍ធំទាំងបីគឺ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា សូមប្រញាប់មកដាក់ពាក្យចុះឈ្មោះចូលរៀន និងកក់កន្លែងទុកជាមុន។

សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត៌មាន អាសយដ្ឋានអគារលេខ១៧៣ស្ទួន ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈទូរសព្ទលេខ ០២៣ ៨៨៨ ៨០៩/០៨១ ៩០០ ៨៦៦ និងទំព័រសង្គម (Facebook) Grand Mount International School៕