(ភ្នំពេញ)៖ ដើម្បីជាការលើទឹកចិត្ត សម្រាប់អ្នកលក់ឆ្នើមទូទាំងប្រទេស ជាមួយនឹងការខិតខំកន្លងមក ក្រុមហ៊ុន អង្គរ ដេលី ហ៊្វូដ ដែលជាក្រុមហ៊ុនលក់ និងចែកចាយ ភេសជ្ជៈប៉ូវកម្លាំង មីស៉ីល នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បាននាំយករង្វាន់លើកទឹកចិត្ត រួមមាន ម៉ូតូ Scopy ទូរសព្ទ Iphone 13 Pro Max និងរង្វាន់សាច់ប្រាក់ ១១៥០ដុល្លារ ចុះប្រគល់ជូនសម្រាប់អ្នកលក់ឆ្នើមប្រចាំរាជធានីភ្នំពេញ និងខេត្តកណ្តាល។

បើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន អង្គរ ដេលី ហ៊្វូដ បានឱ្យដឹងទៀតថា សម្រាប់ការប្រគល់រង្វាន់ដល់អ្នកលក់ឆ្នើមប្រចាំរាជធានីភ្នំពេញ និងខេត្តកណ្តាលនេះ គឺជាលើកទី១ ដែលក្រុមហ៊ុនចាប់ផ្តើម ហើយក្រុមហ៊ុននឹងបន្តប្រគល់រង្វាន់ធំៗ ជាច្រើនទៀតសម្រាប់អ្នកលក់ឆ្នើម នៅតាមបណ្តាខេត្តផ្សេងៗផងដែរ។

សូមបញ្ជាក់ដែរថា សម្រាប់រង្វាន់ដែលក្រុមហ៊ុនបានប្រគល់នេះ រួមមាន រង្វាន់ម៉ូតូ Scopy ចំនួន ១៥គ្រឿង Iphone 13 Pro Max ចំនួន ៥៥រង្វាន់ និងរង្វាន់សាច់ប្រាក់ ១១៥០ដុល្លារ ចំនួន ២រង្វាន់៕