(អឺរ៉ុប)៖ គិតត្រឹមរយៈពេល ៥រដូវកាលចុងក្រោយមកនេះ សម្រាប់បេក្ខភាពឈរឈ្មោះ ឈ្នះពានរង្វាន់ឯកត្តជនផ្នែកកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំនៃតំបន់អឺរ៉ុប UEFA Men's Player of the Year ដោយមានតែខ្សែប្រយុទ្ធក្លិប Real Madrid បុរសសញ្ជាតិបារាំង Karim Benzema ទទួលបានពិន្ទុច្រើនជាងគេដោយមានដល់ ៥២៣ពិន្ទុក្នុងរដូវកាល២០២១-២២។

សម្រាប់ ៤រដូវកាលមុននេះបេក្ខភាពឈ្នះពានឯកត្តជន UEFA Men's Player of the Year ក្នុងនោះនៅរដូវកាល២០១៧-១៨ បានទៅលើខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric របស់ក្លិប Real Madrid រកបាន ៣១៣ពិន្ទុ, ខ្សែការពារសញ្ជាតិហូឡង់ Virgil van Dijk របស់ក្លិប Liverpool ធ្វើបានចំនួន ៣០៥ពិន្ទុនៃរដូវកាល២០១៨-១៩។

 ពេលដែលខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ឈ្នះក្នុងរដូវកាល២០១៩-២០២០ រកបានចំនួន ៤៧៧ពិន្ទុ ហើយខ្សែបម្រើ Jorginho ដែលលើកពាន Euro 2020 ទទួលបានត្រឹម ១៧៥ពិន្ទុប៉ុណ្ណោះនៃរដូវកាល២០២០-២១ នាមជាសមាជិករបស់ក្លិបតោខៀវ Chelsea។

 នៅពេលដែលក្លិប Real Madrid ជាក្លិបដែលមានសមាជិកឈ្នះពាននេះដល់ទៅ ៥លើកច្រើនជាងគេ មានខ្សែប្រយុទ្ធ Ronaldo ៣លើក ហើយខ្សែបម្រើ Modric និង Benzema ឈ្នះម្នាក់ ១លើកដូចគ្នា៕