(ភ្នំពេញ)៖ ហាង «Sora bar» បានក្លាយជាទីកន្លែង និងជាពេលវេលានៃការចងចាំដ៏ប្រសើរ សម្រាប់ការណាត់ជួបដែលមិនអាចបំភ្លេចបាន របស់មនុស្សគ្រប់វ័យ ជាពិសេសមនុស្សវ័យកណ្ដាល ខណៈហាងស្រានេះ បាននាំមកជូន សុភាពនារី និងសុភាពបុរស នូវទីកន្លែងណាត់ជួបដ៏វិសេសវិសាល រួមជាមួយបរិយាកាសល្អទាំងខាងក្នុង និងក្រៅ បែបរ៉ូមេនទិច។ ភាពស្រស់ស្រាយ និងរំលេចនូវទស្សនីយភាព ដ៏ពោរពេញដោយពន្លឺភ្លើងពណ៌ជាច្រើន ដូចជាអារម្មណ៍មនុស្សសម្រស់នៃទីក្រុងភ្នំពេញ ដ៏មានសក្កដានុពល បានបង្ហាញនៅជាន់ទី៣៧ នៃអគារ «វឌ្ឍនៈ» បូករួមនឹងសេវាកម្មរហ័ស រីករាយ រាក់ទាក់ នៃបុគ្គលិករបស់ហាង។

អ្វីដែលកាន់តែពិសេស គឺភ្ញៀវកិត្តិយសអាច នឹងទទួលបានបទពិសោធន៍ ទទួលទាននូវអាហារ ដែលមានរសនិយមទំនើប ពីចុងភៅលំដាប់ខ្ពស់ និងមានការចូលរួមពីអ្នកក្រឡុកស្រា ដែលជាប់លំដាប់ថ្នាក់ទី៦ ក្នុងពិភពលោកផងដែរ។ ស្រាមួយកែវ ដែលបានច្នៃប្រឌិតចេញពីការបង្កើតរសជាតិថ្មី របស់គាត់ដែលមានឈ្មោះថា «Lá rose» មិនត្រឹមតែមានឈ្មោះទាក់ទាញទេ រសជាតិស្រទន់ និងមានពណ៌ផ្កាឈូកស្រាល រចនាបទ រួមជាមួយកែវស្ដង់ដា និងផ្កាស្រស់ហើយដំណាប់ផ្លែឈើ ប៉ុន្តែបន្ទាប់ពីបានក្រេបឥទ្ធិពលរបស់វា នៅក្នុងពោះគឺក្ដៅមិនធម្មតា។

«Lá rose» បានឆក់យកស្មារតី អ្នកចូលចិត្តទទួលទានស្រា និងនឹកគិតដល់អារម្មណ៍ល្អៗ និងស្រមៃថា បើមានពេលវេលាបែបនេះ ជាមួយមនុស្សពិសេស មិនដឹងល្អយ៉ាងណាទេ ព្រោះនៅទីនោះ មានការប្រគំតន្រ្តីបែបស៊ីវីល័យ និងសំឡេងវីយូឡុងដ៏ពិរោះរណ្ដំចិត្តទៀតផង៕