(មេនឆេស្ទើ)៖ កីឡាករ Anthony Martial របស់ក្លិប Manchester United នឹងអវត្តមាននៅក្នុងជំនួបប៉ះ Southampton ក្នុងលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ ដោយសារតែបញ្ហាសរសៃពួរកែងជើង។ នេះបើតាមសម្តីអ្នកចាត់ការ Erik ten Hag បានលើកឡើងនៅថ្ងៃសុក្រនេះ ខណៈបញ្ហារបួសរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះ បានប៉ះពាល់ដល់ការចាប់ផ្តើមយុទ្ធនាការរបស់គាត់។

សារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នេះបានឲ្យដឹងថា Martial បានខកខានការប្រកួតបើករដូវកាលរបស់ក្លិប ដែលបានចាញ់ក្រោមថ្វីជើងក្រុម Brighton & Hove Albion និងការប្រកួតចាញ់ស្ពឹកមុខ ក្រោមថ្វីជើងក្រុម Brentford មុនពេលចូលមកវិញ ក្នុងនាមជាកីឡាករបម្រុងក្នុងការប្រកួតប៉ះ Liverpool កាលពីថ្ងៃចន្ទ ដែលលោកបានបញ្ជូនបាល់ឲ្យ Marcus Rashford នាំឲ្យក្រុមខ្លួនឈ្នះ២-១។

«Martial មិនអាចចូលរួមប្រកួតបាននោះទេ។ គាត់អវត្តមានដោយសារបញ្ហាសរសៃពួរកែងជើងរបស់គាត់ ដូច្នេះយើងត្រូវការរង់ចាំ» នេះបើតាមសម្តីលោក Ten Hag បានប្រាប់អ្នកសារព័ត៌មានមុនការប្រកួតនាថ្ងៃសៅរ៍ នៅកីឡដ្ឋាន St Mary's Stadium។

«ខ្ញុំមិនអាចប្រាប់ពីរយៈពេលនៃការអវត្តមានរបស់គាត់នោះតេ ប៉ុន្តែយើងរំពឹងថា គាត់នឹងអាចចូលរួមប្រកួតវិញក្នុងការប្រកួតខាងមុខ ដែលត្រូវប៉ះក្រុម Leicester City»