(ស្ទេវឡត)៖ ក្រុមហ៊ុនផលិតរថយន្ត Audi នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តលំដាប់ពិភពលោក Formula One ចាប់ពីឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការប្រកាសពីក្រុមហ៊ុន Volkswagen ដែលជាម្ចាស់ក្រុមហ៊ុន Audi នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Belgian Grand Prix នាថ្ងៃសុក្រ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។

ក្រុមហ៊ុនផលិតរថយន្ត Porsche ដែលជាម៉ាកសញ្ញាមួយផ្សេងទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Volkswagen Group នោះ ក៏ត្រូវបានការរំពឹងថា នឹងចូលទៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One ផងដែរនាឆ្នាំ២០២៦ ខាងមុខ ក្នុងភាពជាដៃគូជាមួយនឹងក្រុមនាំមុខជើងឯកបច្ចុប្បន្ន Red Bull៕