(បរទេស)៖ ប្រភពពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi កំពុងបើកកិច្ចពិភាក្សា ជាមួយក្រុមហ៊ុន Beijing Automotive Group Co (BAIC Group) ដែលទំនងជាកិច្ចសហការរួមគ្នាក្នុងការផលិតរថយន្តអគ្គិសនីឆាប់ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២។

ភាពជាដៃគូររវាង BAIC Group នឹងអនុញ្ញាតឱ្យ Xiaomi អាចឈានដល់គោលដៅរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០២៤ ខាងមុខ ខណៈកិច្ចសហការនេះត្រូវបានគេអះអាងថាវាពិតជាសំខាន់សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូន ក៏ដោយសារតែបញ្ហាបទបញ្ញត្តិបានរារាំង Xiaomi មិនឱ្យធ្វើការលើគម្រោងផលិតស្មាតហ្វូនជាយូរ។

យ៉ាងណាមិញប្រសិនបើភាពជាដៃគូរនៅលើគម្រោងផលិតរថយន្តអគ្គិសនីបែបនេះអាចទៅរួច ក្រុមហ៊ុនសហការរួមគ្នាទាំងពីរ បានឱ្យដឹងថាពួកគេនឹងចាប់ផ្តើមផលិតរថយន្តដែលស្ថិតនៅក្រោមម៉ាកយីហោ BAIC BluePark New Energy Technology ដែលជាបុត្រសម្ព័ន្ធរបស់ BIAC Group នឹងត្រូវបានសហការផលិតដោយ Xiaomi។ គួរបញ្ជាក់ដែរថា ក្នុងទំហំវិនិយោគនេះ Xiaomi គ្រោងផ្តល់ប្រាក់ចំនួន ១០ពាន់លានដុល្លារក្នុងរយៈពេលមួយទស្សវត្សរ៍ខាងមុខជាមួយនឹងគោលដៅផលិតរថយន្តអគ្គិសនីក្នុងចំនួនដ៏ច្រើននៅឆ្នាំ ២០២៤ខាងមុខនេះ៕