(ភ្នំពេញ)៖ ធនាគារ PPCBank បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ ក្នុងការផ្តល់ឥណទានគេហដ្ឋានជាពិសេស ជាមួយនឹងក្រុមហ៊ុន PR Property (Cambodia) Co,.Ltd កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ។

អនុស្សារណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាងលោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់ របស់ធនាគារ PPCBank និងលោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co,.Ltd ។

យោងតាមកិច្ចព្រមព្រៀង ធនាគារ PPCBank នឹងផ្តល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះរហូតដល់ ៩០% នៃតម្លៃផ្ទះ និងរយៈពេលកម្ចីរហូតដល់ ២០ឆ្នាំ សម្រាប់អតិថិជនដែលមកទិញលំនៅដ្ឋាន នៅគម្រោងបុរី PR Property។ លើសពីនេះទៅទៀត អតិថិជននឹងទទួលបានលក្ខខណ្ឌប្រាក់កម្ចីពិសេស មិនធ្លាប់មាន ដោយទទួល បាន ការ អនុម័តប្រាក់ កម្ចី ចាប់ពីសំណង់ផ្តើមបុកគ្រឹះដំបូង ព្រមទាំងផ្តល់នូវការអនុម័ត ប្រាក់កម្ចី កាន់តែ ងាយស្រួល និងរហ័សជាងមុន បន្ថែមពីលើលក្ខខណ្ឌអនុគ្រោះជាច្រើនផ្សេងទៀតផង។

លោក ញ៉ក់ គឹមស្រូយ នាយកប្រតិបត្តិរងជាន់ខ្ពស់នៃធនាគារ PPCBank បានថ្លែងថា «ការទិញលំនៅដ្ឋាន គឺជាការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុត របស់មនុស្ស គ្រប់រូប។ តាមរយៈកិច្ចសហការនេះ ធនាគារ PPCBank និងគម្រោងបុរី PR Property បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ប្រឹក្សាប្រាក់កម្ចី និងសាងសង់ សំណង់ ដ៏មានគុណភាព ដើម្បីឲ្យអតិថិជនទទួលបានគេហដ្ឋាន ក្នុងក្តីស្រមៃរបស់ពួកគេ»។

លោកថ្លែងបន្តទៀតថា «អតិថិជនរបស់បុរី PR Property ទាំងអស់ នឹងទទួល បានការស្នើសុំ ប្រាក់កម្ចី សម្រាប់ ទិញ ផ្ទះកាន់តែងាយស្រួល និងលឿនជាងមុនតាមរយៈការប្រើប្រាស់សេវា FAST ACCOUNT ដែល អតិថិជនគ្រាន់តែតម្លើងកម្មវិធី PPCBank Mobile បន្ទាប់មកទៀត ពួកគាត់អាចបើកគណនីរបស់ធនាគារ PPCBank បានដោយខ្លួនឯង និងអាចធ្វើការផ្ទេរប្រាក់មកក្រុមហ៊ុន PR Property បានកាន់តែរហ័សដោយ មិនអស់កម្រៃសេវាតាមរយៈកម្មវិធី KHQR ផងដែរ»

លោក ទេស ភារុន អគ្គនាយកក្រុមហ៊ុន PR Property (Cambodia) Co,.Ltd បានថ្លែងថា «កិច្ចសហប្រតិបត្តិការ ជា មួយធនាគារ PPCBank ជាកិច្ចសហការមួយដ៏រឹងមាំ និងយូរអង្វែង ដោយហេតុថាធនាគារ PPCBank ជាធនាគារដំបូងបង្អស់មួយនៅប្រទេសកម្ពុជា ដែលបានផ្តល់លក្ខខណ្ឌវិនិយោគពិសេស សម្រាប់អ្នក អភិវឌ្ឍន៍ ផ្នែក អចលនទ្រព្ប នៅប្រទេសកម្ពុជា និងផ្តល់កម្ចីដល់គ្រប់ស្រទាប់អតិថិជនទាំងអស់។ ជាមួយ គ្នានេះដែរ តាមរយៈការចុះអនុស្សារណៈយោគយល់ថ្មីនេះ អតិថិជនរបស់បុរី PR Property ទាំង អស់ ដែលមកជាវគម្រោងថ្មីៗ នឹងទទួលបាននូវលក្ខខណ្ឌអនុម័តប្រាក់កម្ចីដ៏ពិសេស គឺទទួលបានកម្ចីចាប់តាំងពី សំណង់ចាប់ផ្តើមបុកគ្រឹះ លើកដំបូង ជាមួយទំហំប្រាក់កម្ចី ៩០% និងរយៈពេលសង ២០ឆ្នាំ ព្រមទាំងទទួលបានការបញ្ចុះតម្លៃពិសេស ពីគម្រោងបុរី PR Property ផងដែរ»

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់របស់បុរី PR Property ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងលេខទូរស័ព្ទ៖ 086 758 889 / 061 758 889 / 060 758 889៕