(ព្រៃវែង)៖ កម្មវិធី «ទិញឈ្នះ ទិញឈ្នះ» ដែកថែបអ៉ីតាលីម៉ាក V (វី) កាលពីថ្ងៃទី 26 សីហា 2022 នេះ បានបន្តនាំយកម៉ូតូ 1 គ្រឿង ធុងបាស់ ទូរសព្ទស្មាតហ្វូន ទូទឹកកក និងរង្វាន់ជាច្រើនទៀត ទៅប្រគល់ជូនអតិថិជន និងដេប៉ូចែកចាយ ក្នុងខេត្តព្រៃវែង។

រង្វាន់ម៉ូតូ Honda Dream 2022 បានប្រគល់ជូនដល់អតិថិជនឈ្នះរង្វាន់ឈ្មោះ ធា សិទ្ធិ ដែលរស់នៅខេត្តព្រៃវែង។ ជាមួយគ្នានោះដែរ រង្វាន់ផ្សេងៗទៀតជាច្រើន រួមមានធុងបាស ទូរសព្ទ ទូទឹកកក មួកសុវត្ថិភាព និងភេសជ្ជៈ ក៏បានប្រគល់ជូនអ្នកឈ្នះរង្វាន់ពីដែកថែបអ៉ីតាលីម៉ាក V (វី) នៅខេត្តត្បូងឃ្មុំ និងកំពង់ចាមផងដែរ។ នៅពេលនេះ ដែកថែបអ៉ីតាលីម៉ាក V (វី) កំពុងបន្តនាំយករង្វាន់ទៅប្រគល់ជូនអតិថិជន ដែលបានឈ្នះរង្វាន់ពីកម្មវិធី ទិញឈ្នះ ទិញឈ្នះ នៅខេត្តដទៃទៀតជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា កម្មវិធី «ទិញឈ្នះ ទិញឈ្នះ» ដែកថែបអ៉ីតាលីម៉ាក V (វី) នឹងធ្វើការចាប់ឆ្នោតផ្សងសំណាងជុំទី2 នៅខែធ្នូ 2022 ដែលមានរង្វាន់ម៉ូតូ Honda Dream 2022 ចំនួន 8 គ្រឿង, ធុងបាស់ 50 រង្វាន់, ទូរស័ព្ទស្មាតហ្វូន 50 រង្វាន់, ទូទឹកកក់ 50 រង្វាន់, និងរង្វាន់ជាច្រើនទៀត។ ដូច្នេះអតិថិជន គ្រាន់តែទិញដែកថែបអ៉ីតាលីម៉ាក V (វី) 295 និង V (វី) 390 ចាប់ពី 250គីឡូក្រាមឡើងទៅ កុំភ្លេចសួររកសន្លឹកឆ្នោតផ្សងសំណាងពីម្ចាស់ដេប៉ូ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 092/090/070 55 34 56
ទំព័រហ្វេសប៊ុក (V-STEEL): https://www.facebook.com/VsteelCambodia/
តេលេក្រាម: https://t.me/V_Steel_Official