(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក ប្រគល់រង្វាន់ម៉ូតូចំនួន ២២ គ្រឿងជូនអតិថិជនបន្ទាប់ពីការចាប់រង្វាន់លើកទី២ ក្នុងកម្មវិធី Saturday Night LIVE ដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN កាលពីដើមខែនេះ។ ព្រឹត្តិការណ៍ នេះ ក៏ បាន ផ្សាយ ផ្ទាល់នៅ លើ ទំព័រ ហ្វេស ប៊ុកផ្លូវការ របស់ ធនាគារ វីង ផង ដែរ។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បាននិយាយថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនរបស់ធនាគារ វីង ទាំងអស់ដែលបានបន្ដគាំទ្រទៅលើការរីកចម្រើន និងភាពជោគជ័យរបស់ធនាគារ។ តាមរយៈកម្មវិធីនេះនិងកម្មវិធីជាច្រើនទៀតនាពេលអនាគត យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថានឹងអាចលើកកម្ពស់បន្ថែមទៀតនូវវប្បធម៌នៃការសន្សំ បរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំសម្រាប់ភាពជោគជ័យសេដ្ឋកិច្ចរបស់ប្រទេសដ៏អស្ចារ្យមួយនេះ»។

ការប្រគល់រង្វាន់លើកនេះគ្រាន់តែជាជុំទី ២ នៃការចាប់រង្វាន់សរុបទាំង ៦ ជុំដែលជាផ្នែកនៃកម្មវិធី ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ។ នៅមានការចាប់រង្វាន់ ៤ ជុំទៀត ជាមួយការផ្តល់ជូនដ៏រំភើបៗដូចគ្នាដែលនឹងមានដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក ខេង សុខឃាង អ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream មួយគ្រឿងដែលបច្ចុប្បន្ននេះរស់នៅខេត្តកំពង់ស្ពឺ បាននិយាយថា៖ «កាលពីពេលមុន ខ្ញុំមិនមានគណនីធនាគារ វីងនោះទេ។ ប៉ុន្តែខ្ញុំបាន បានសម្រេចចិត្តបើកធនាគារ វីង បន្ទាប់ពីអតិថិជនជាច្រើនបានប្រាប់ខ្ញុំថា វីង ផ្ដល់ភាពងាយស្រួលក្នុងការទទួលប្រាក់ និងធ្វើការទូទាត់ទំនិញនិងសេវាកម្ម។ អតិថិជន ដែល ចង់ ឈ្នះ រង្វាន់ ដូច ខ្ញុំ គួរ បើក គណនីធនាគារ វីង និង ដាក់ ប្រាក់ឲ្យ ឆាប់ៗ។ ជាការងាយស្រួលណាស់ចូលរួមការចាប់ឆ្នោតផ្សងសំណាងយករង្វាន់»។

ការសន្សំមានសារៈសំខាន់ណាស់។ យើងអាចប្រើប្រាក់ដែលសន្សំបានដើម្បីសម្រេចក្តីសុបិនធំៗដូចជា៖ ការទិញផ្ទះ ដោះស្រាយវិបត្តិដែលមិននឹកស្មានដល់ ឬដើម្បីភាពសុខសាន្តក្នុងចិត្តនៅពេលនិយាយអំពីសុវត្ថិភាពហិរញ្ញវត្ថុរបស់គ្រួសារអ្នក។ ដើម្បីលើកកម្ពស់វប្បធម៌សន្សំ ធនាគារ វីង ផ្តល់ជូនអតិថិជននូវអត្រាការប្រាក់ប្រចាំឆ្នាំដ៏គួរឲ្យទាក់ទាញរហូតដល់៨ភាគរយសម្រាប់បញ្ញើសន្សំមានកាលកំណត់ ប្រាយស្កាយ (BrightSky) ។

សម្រាប់អ្នកដែលមិនទាន់មានគណនីធនាគារ វីង នៅឡើយ នៅតែអាចចូលរួមការចាប់រង្វាន់ជុំទី ៣ ដោយអតិថិជនគ្រាន់តែបើកគណនី និងដាក់ប្រាក់ឲ្យបានត្រឹមខែសីហា។ បន្ទាប់មកអតិថិជននឹងមានឱកាសឈ្នះម៉ូតូ Honda Dream ចំនួន ២២ គ្រឿង ឬរថយន្ត Ford Wildtrak Pickup ដ៏ពេញនិយម។ អតិថិជនអាចបើកគណនីនៅសាខាធនាគារ វីងណាមួយក៏បាន ហើយអ្វីដែលត្រូវយកទៅជាមួយនោះ គឺអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលមានសុពលភាព។

អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារ ឬ ២ លានរៀល អាចចូលរួមផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ Honda Dream រៀងរាល់ថ្ងៃ។ ដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែអតិថិជនគ្រាន់តែដាក់ប្រាក់ត្រឹមតែ ៥000 ដុល្លារ ឬ ២០ លានរៀលប៉ុណ្ណោះ។ ជាមួយនឹងការដាក់ប្រាក់ ៥០០០០ ដុល្លារ ឬ ២០០ លានរៀល អតិថិជននឹងអាចចូលរួមចាប់រង្វាន់ដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណីតនៅចុងឆ្នាំនេះ។

អតិថិជនដែលបានបំពេញបានលក្ខខណ្ឌដើម្បីមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ក៏នឹងទទួលបានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup ប្រចាំខែ និងម៉ូតូ Honda Dream ប្រចាំថ្ងៃដោយស្វ័យប្រវត្តិ។ អតិថិជនដែលបំពេញបានលក្ខខណ្ឌដើម្បីមានឱកាសឈ្នះរថយន្ត Ford Wildtrak Pickup នឹងទទួលបានឱកាសឈ្នះម៉ូតូ Honda Dream ប្រចាំថ្ងៃ។

ការចាប់រង្វាន់ជុំទី៣ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ ការទទួលយករង្វាន់ នឹងមិនតម្រូវឲ្យអ្នកឈ្នះបង់ថវិកាបន្ថែមតាមរូបភាពណាមួយនោះឡើយ៕

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ សូមចូលទៅកាន់៖ https://bit.ly/3PR4IhK
ដោនឡូត Wing Bank App៖ http://onelink.to/wingbank