(ភ្នំពេញ)៖ ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន វ័ន៧០ និង ក្រុមហ៊ុន អិលអិមខា បានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនទាំងពីរ លើវិស័យលក់ខុនដូរនៅប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរៀបចំឡើងនៅការិយាល័យលក់ផ្ទាល់របស់គម្រោង One 70 ដែលជាបេះដូងនៃរាជធានីភ្នំពេញ។

បើតាម លោក Zhao Shengwei អគ្គនាយករងនៃគម្រោងONE70 និងលោក Zheng Pei អគ្គនាយកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន LM CAR បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ការផ្សារភ្ជាប់នេះមានគោលបំណងផ្តល់ឱ្យម្ចាស់គេហដ្ឋាននូវ «ការរស់នៅ + ការធ្វើដំណើរ» ប្រកបដោយភាពងាយស្រួល ហើយសង្ឃឹមថានឹងពិភាក្សាបន្ថែមទៀតអំពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅនៅក្នុងកម្រិតណាមួយ។ ដូច្នេះហើយ ចំពោះការធ្វើដំណើរ ONE CLUB បានជ្រើសរើសដៃគូរសហការជាមួយ LM CAR ដើម្បីផ្តល់ជូនម្ចាស់គេហដ្ឋាននូវបទពិសោធន៍ធ្វើដំណើរផ្តាច់មុខ គ្មានកង្វល់ សុវត្ថិភាព និងបទពិសោធន៏ថ្មី។

បើតាមលោក Yang Qi នាយកប្រត្តិបត្តក្រុមហ៊ុន New Moment បានថ្លែងថា ក្រុមហ៊ុនសម្រេចចិត្តមកវិនិយោគវិស័យខុនដូនៅកម្ពុជាក្នុងឆ្នាំ២០១៩កន្លងទៅ ដោយសង្កេតឃើញថា កម្ពុជាជាប្រទេសដែលកំពុងរីកលូតលាស់ខ្លាំងលើវិស័យសំណង់ និងមានតម្រូវការខ្លាំងសម្រាប់ការរស់នៅ។

ជាមួយគ្នានេះ ដោយយោងតាមអនុសាសន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រទេសចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road) ជាពិសេសបានទទួលការលើកស្ទួយខ្លាំងក្លា ពីរាជរដ្ឋាភិបាលកម្ពុជា លើការវិនិយោគវិស័យមួយនេះ។

លោកក៏បានបន្ថែមថា ខុនដូ One70 នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងក្លាយជាផ្នែកមួយ នៃការជួយជំរុញដល់សេដ្ឋកិច្ចកម្ពុជា ព្រមទាំងជាផ្នែកមួយ ជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែទំនើប ស៊ីវិល័យ ងាយស្រួល ស្តង់ដារ និង មានផាសុខភាពបំផុត។

បន្ថែមពីនេះក្រុមហ៊ុន New Moment បានបញ្ជាក់ថា ខុនដូរ One70 បង្កើតឡើងដោយមានលក្ខណៈពិសេសដែលគួរជាទីចាប់អារម្មណ៍ ដូចជាទីតាំងនៅចំតំបន់ ដែលប្រជុំទៅដោយការតភ្ជាប់នៃច្រវ៉ាក់សេដ្ឋកិច្ច ដែលនៅជិតអគារពាណិជ្ជកម្ម ភោជនីយដ្ឋាន សាលារៀន សកលវិទ្យាល័យ ហាងកាហ្វេ មជ្ឍមណ្ឌលកម្សាន្ត អគារ Vatanak Capital ស្ថានទូត មន្ទីរពេទ្យកាល់ម៉ែត តំបន់ពាណិជ្ជកម្មបឹងកក់ប្រមូលផ្ដុំ ទៅដោយក្រុមហ៊ុនជាច្រើនដែលជាសរសៃឈាមសេដ្ឋកិច្ច។

ខុនដូប្រណីត One70 នឹងផ្តល់ជូនលោកអ្នកនូវភាពងាយស្រួល និងសំបូរបែបក្នុងការរស់នៅជាមួយនឹង Skybar នៅជាន់ទី៣៧អម ដោយសួរច្បារធម្មជាតិដ៏ស្រស់ស្អាតគ្រប់ជាន់ទាំងអស់ អាចឲ្យលោកអ្នកលម្ហែអារម្មណ៍បានពីការនឿយហត់៕