(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata និង Pleng រៀបចំការប្រគុំតន្រ្តីសប្បុរសធម៌ “89ឆ្នាំ កម្រងអនុស្សាវរីយ៍ និងការចងចាំ” ដើម្បីចូលរួមរំលឹកស្នាដៃគ្មានពីរបស់អធិរាជសំឡេង មាស ស៊ីន ស៊ីសាមុត និងឧទ្ទិសការគោរព ព្រមទាំងក្ដីនឹករឭកដល់សិល្បករខ្មែរសម័យដើមផ្សេងទៀត ដែលបានចែកឋានទៅ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ Friends Future Factory ថ្ងៃទី28 សីហា2022 ចាប់ពីម៉ោង 5ល្ងាចតទៅ ដើម្បីរំលឹក ដល់ ថ្ងៃកំណើតរបស់លោកដែលលោកបានកើតនៅថ្ងៃទី២៣ សីហា ១៩៣៣ ដោយប្រាក់ចំណូលបានពីការលក់សំបុត្រ ចូលទស្សនាកម្មវិធីនេះ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតនឹងត្រូវប្រគល់ជូនក្រុមគ្រួសាររបស់លោកទាំងអស់។

លោក ស៊ីន ស៊ីសាមុត ត្រូវបានគេស្គាល់ថាជាអ្នកចម្រៀងសំឡេងមាសដែលភាពល្បីល្បាញរបស់លោកបានពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្តគួបផ្សំនឹងបទចម្រៀង មនោសញ្ចេតនាគ្រប់រសជាតិអន្លង់អន្លោច សប្បាយ កម្សត់ ខ្លោចផ្សាផ្សេងៗ។

អ្នកតំណាងមួយរូប របស់ក្រុមហ៊ុន Smart Axiata បានមាន ប្រសាសន៍ថា៖ «ក្រុមហ៊ុន Smart និង Pleng តែងតែជួយលើកស្ទួយស្នាដៃមរតកសិល្បៈទាំងសិល្បៈដើម និងសិល្បៈ សម័យថ្មីដែលបង្កើតឡើងដោយសិល្បករ សិល្បការនីយើង។ ហើយដើម្បីជួយថែរក្សាមរតកចម្រៀងដើមក្រុមហ៊ុនក៏ឆ្លៀត ឱកាសនៅថ្ងៃខួបកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត រៀបចំការប្រគុំតន្រ្តីសប្បុសរនេះឡើងដើម្បីប្រមូលថវិកា សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសាររបស់លោកតា»។

សម្រាប់អ្នកដែលមានបំណងចង់ចូលរួមកម្មវិធីនេះ អាចស្វែងរកទិញ សំបុត្រចូលរួមតាមរយៈកម្មវិធី Live. By Wonder Pass: https://wonderpass.asia/widgets/sin_sisamuth_89th_birthday។ សំបុត្រមានតម្លៃ ត្រឹមតែ15$ ប៉ុណ្ណោះ ហើយក្នុងនោះអ្នកនឹងទទួលបានសំបុត្រ២ សន្លឹក អាវយឺត១ និងកាបូបស្ពាយ១ ទទួលបានអាហារសម្រន់ និងភេសជ្ជៈឥតគិតថ្លៃ រួមទាំងការទស្សនាការសម្ដែងផ្ទាល់ពីសិល្បករជាច្រើនរូបដូចជាអ្នកនាង មាស សុខសោភា លោក ខេម លោក ម៉ម ពេជ្ជរិទ្ធ កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា និង Rolin Miss PhotoCity។

ក្រុមហ៊ុន Smart Axiata និង Pleng កន្លងមក តែងតែចូលរួមលើកស្ទួយវិស័យតន្រ្តីក្នុងស្រុករបស់យើងឱ្យមានការអភិវឌ្ឍឆ្ពោះទៅមុខជានិច្ចតាមរយៈការឧបត្ថម្ភគាំទ្រស្នាដៃសិល្បៈនានាដែលសិល្បករ សិល្បការិនីខ្មែរធ្វើ។

ក្នុងពេលជាមួយ គ្នានេះផងដែរ ដើម្បីរំលឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត ដែលលោកបានកើតនៅនៅថ្ងៃទី ២៣ សីហា ១៩៣៣ និងឧទ្ទិស ការ គោរពព្រមទាំងក្ដីនឹករឭកដល់ស្នាដៃនិពន្ធរបស់លោកតា ក្រុម គ្រួសារ របស់ លោកតា ស៊ីន ស៊ីសាមុត បានផ្តួចផ្តើមគំនិតយកបទចាស់ របស់គាត់ទៅកែច្នៃគុណភាពចម្រៀងឱ្យមានភាពប្រសើរ ជាងមុនហើយ ក្រុមហ៊ុន Smart និង Pleng ក៏បានចូលរួម ឧបត្ថម្ភគាំទ្រសម្រាប់ការកែច្នៃគុណភាពចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត សរុបចំនួន១២០ បទបន្ថែមពីលើបទទាំង១០បទ ដែលគ្រួសារលោកបានធ្វើរួចរាល់។

អ្នកក៏អាចចូលរួមគាំទ្រក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត បាន ផង ដែរ ដោយគ្រាន់តែចូលទៅ (https://pleng.smart.com.kh/album/sinn-sisamouth-new-collection/92108313/)ស្ដាប់ចម្រៀង (https://pleng.smart.com.kh/album/sinn-sisamouth-new-collection/92108313/) (https://pleng.smart.com.kh/album/sinn-sisamouth-new-collection/92108313/)ដែល (https://pleng.smart.com.kh/album/sinn-sisamouth-new-collection/92108313/) បានកែច្នៃគុណភាពចម្រៀងឱ្យមានភាពប្រសើរជាងមុន (Remastered songs)។ Pleng app នឹងផ្តល់កម្រៃដល់ ក្រុមគ្រួសាររបស់លោកតាមចំនួនដងនៃការស្តាប់ទាំ អស់នៅក្នុង Pleng។

អ្នកតំណាងរបស់ក្រុមហ៊ុន Smart Axiata រូបនេះក៏បានអំពាវ នាវឱ្យបងប្អូនទាំងអស់ដែលនិយមស្តាប់ និងគាំទ្រ តន្រ្តីជាពិសេសចម្រៀងមរត ដើមរបស់លោក ស៊ីន ស៊ីសាមុតចូលរួមទិញសំបុត្រចូលទស្សនាឱ្យបានច្រើនកុះករដើម្បី ជួយ អភិរក្ស មរតក សំនៀងដើម ក៏ដូចជា ជួយគាំទ្រដល់ក្រុមគ្រួសាររបស់ លោកតា ស៊ីន ស៊ីសាមុត ផងដែរ។

ចូលរួមស្ដាប់បទចម្រៀង និងទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដើម្បីជួយលើកស្ទួយវិស័យតន្រ្តីក្នុងស្រុក របស់យើង។ សំបុត្រចូលរួមទស្សនាកម្មវិធីប្រគុំតន្រ្តីនេះមានចំនួនកំណត់៕