(ភ្នំពេញ)៖ កីឡាករបាល់ទាត់ដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈរបស់បុរី ហេង បូរិន គ្រុប។ ពិធីចុះហត្ថលេខាជាផ្លូវការ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ ដោយលោកឧកញ៉ា ហេង បូរិន អគ្គនាយក បុរី ហេង បូរិន គ្រុប និងលោក ចាន់ វឌ្ឍនាកា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

លោកឧកញ៉ា ហេង បូរិន បានលើកឡើងថា ក្នុងនាម អគ្គនាយក បុរី ហេង បូរិន គ្រុប ហេតុផលធំចំបងដែលធ្វើឲ្យលោកបានសម្រេចចិត្តជ្រើសយកកីឡាករ ចាន់ វឌ្ឍនាកា មកធ្វើជាទូតសុឆន្ទៈ របស់ក្រុមហ៊ុនដោយសារតែលោកក៏ជាមនុស្សដែលស្រលាញ់កីឡាបាល់ទាត់ ក្នុងនោះ ចាន់ វឌ្ឍនាកា ក៏ជា Idol ម្នាក់នៅក្នុងដូងចិត្តរបស់លោកដូចគ្នា។

បន្ថែមពីនេះ លោកបានមើលឃើញថា ដោយសារតែខ្ញុំពេញចិត្តនូវការតស៊ូខិតខំប្រឹងប្រែងដ៏មោះមុតរបស់ ចាន់ វឌ្ឍនាកា ក្នុងការនាំយកវិស័យកីឡាបាល់ទាត់ខ្មែរទៅឈរលើឆាកអន្តរជាតិឲ្យបរទេសបានទទួលស្គាល់។

ការពិតទៅបាល់ទាត់នៅក្នុងប្រទេសកម្ពុជា មិនមែនថាមិនទៅមុខទេ តែបើប្រៀបធៀបនៅក្នុងឆាកអន្តរជាតិវាហាក់បីដូចជានៅមានកម្រិត ប៉ុន្តែនៅពេលដែលលោក ចាន់ វឌ្ឍនាកា ចាប់ផ្តើមប្រលូតក្នុងវិស័យបាល់ទាត់ជាពិសេសការនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចូលទៅក្នុងវគ្គជម្រុះ បាល់ទាត់ពិភពលោក នៅពេលនោះ វឌ្ឍនាកា បានធ្វើឲ្យពិភពមានការភ្ញាក់ផ្អើលជាខ្លាំងដោយប្អូនប្រុសបានរកគ្រប់បានជាច្រើន ដែលធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជាកាន់តែខ្លាំងឡើងៗ។

ដោយមើលឃើញពីការតស៊ូ ការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់លោក ចាន់ វឌ្ឍនាកា ហើយដើម្បីចូលរូបជាចំណែកមួយក្នុងការផ្សាភ្ជាប់រវាង បុរី ហេង បូរិន គ្រុប ជាមួយវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា លោកសង្ឃឹមយ៉ាងមុតមាំថា កីឡាករ ចាន់ វឌ្ឍនាកា នឹងនាំយកការសហការនេះធ្វើឲ្យអតិថិជនគ្រប់ស្រទាប់មានភាពជឿជាក់បុរី ហេង បូរិន គ្រុប ក៏ដូចជាវិស័យបាល់ទាត់នៅក្នុងស្រុកយើង។

បុរី ហេង បូរិន មានជំនឿយ៉ាងមុតមាំថា ចាន់ វឌ្ឍនាកា ជាទូតសុឆន្ទៈដ៏ល្អបំផុត និងអាចនាំយក បុរី ហេង បូរិន គ្រុប ជ្រៀតទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាឲ្យកាន់តែមានភាពល្បីល្បាញ ក៏ដូចជាបង្កើនទំនុកចិត្តទៅដល់អតិថិជនដែលតែងតែគាំទ្រ បុរី ហេង បូរិន គ្រុប តាំងតែពីកាលចាប់ផ្តើមបើកលក់រហូតមកដល់បច្ចុបន្បន្ននេះ។

ដោយឡែក សម្រាប់កីឡាករ ចាន់ វឌ្ឍនាការវិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅក្រុមបុរី ហេង បូរិន គ្រុប ជាពិសេសលោកឧកញ៉ាអគ្គនាយក ហេង បូរិន ដែលបាន
ផ្ដល់កិត្តយសឲ្យលោកបានក្លាយខ្លួនទៅជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប។

កីឡាករបាល់ទាត់ដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ក៏បានថ្លែងអំណរគុណសម្រាប់មតិយោបល់ ជាមួយនឹងការលើកសរសើររបស់ លោកឧកញ៉ា ហេង បូរិន ចំពោះសមិទ្ធផលដែលលោកបានកសាងឡើងមកនៅលើវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា។ ជាការពិតសមិទ្ធផលទាំងអស់ ដែលបានកើតឡើងនោះ មិនមែនជារបស់លោកតែម្នាក់នោះទេ តែជារបស់បងប្អូនទាំងអស់គ្នា ព្រោះថាបើសិនជាគ្មានការគាំទ្រពីប្រជាជនខ្មែរទេ ក៏មិនមាន វឌ្ឍនាកា នៅពេលនេះដែរ។ តួយ៉ាង លោកក៏ដូចជាបុរី ហេង បូរិន បើមិនមានការគាំទ្រពីអតិថិជនក៏មិនមាន បុរី ហេង បូរិន គ្រុប ក្នុងទីផ្សាអចលនទ្រព្យនាពេលបច្ចុប្បន្ននេះដែរ។

លោក ចាន់ វឌ្ឍនាកា ក្នុងនាមជាទូតសុឆន្ទៈរបស់ បុរី ហេង បូរិន គ្រុប ប្ដេជ្ញាថានឹងប្រឹងប្រែងឲ្យអស់ពីសម្ថភាពក្នុងការនាំការផ្សព្វផ្សាយពីគុណភាព និងការរស់នៅប្រកបដោយស្តង់ដាសុវត្ថិភាព ឲ្យទៅដល់ដៃអតិថិជនទាំងអស់ ហើយក៏ប្ដេជ្ញាចិត្តចូលរួមចំណែក ជាផ្នែកមួយក្នុងការជួយអភិវឌ្ឍន៍ បុរី ហេង បូរិន គ្រុប ឲ្យកាន់តែរីកចម្រើនចាប់ពីថ្ងៃនេះតទៅ។

ជាមួយនឹងការអបអរសាទរទូតសុឆន្ទៈថ្មីនេះ បុរី ហេង បូរិន គ្រុប មានការផ្ដល់ជូនពិសេសក្នុងឱកាសបើកលក់គម្រោងទី2 ដោយកក់ប្រាក់ពេលនេះ នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ២០,០០០ដុល្លារភ្លាមៗ និងការថែមជូន iPhone 13pro Max មួយគ្រឿង ពិសេសម៉ូតូ Honda Dream 2022 មួយគ្រឿងទៀតផង។

ប្រភេទផ្ទះនៅបុរីហេង បូរិន គ្រុប មានដូចជា៖ ផ្ទះអាជីវកម្ម (Shop House), ផ្ទះឡៅតឿ (Mezzanine) និងផ្ទះលីងហៅស៍ ឬក៏ផ្ទះ E0, E1 (Link House)។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ 015 88 70 70, 068 88 70 70 និង 078 88 70 70៕