(ភ្នំពេញ)៖ សាលារៀនខូលីងវូដភ្នំពេញ ដែលជាផ្នែកមួយរបស់ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីចែកវិញ្ញាបនបត្រ និងលិខិតសរសើរដល់សិស្សពូកែ ដែលពិធីនេះត្រូវបានប្រារព្ធឡើង នៅអគារ CKCC ។

ក្នុងកម្មវិធីនេះ សាលារៀនខូលីងវូដភ្នំពេញ បានចែកវិញ្ញាបនបត្រ ដល់សិស្សានុសិស្សចូលរួមប្រឡងតេស្ត PISA ឆ្នាំ២០២២, ចែកបណ្ណសរសើរដល់សិស្សានុសិស្ស ថ្នាក់ទី១ដល់ទី៦, ចែកវិញ្ញាបនបត្រដល់សិស្សានុសិស្សថ្នាក់ទី៩, ចែកបណ្ណសរសើរដល់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២, និងចែកវិញ្ញាបនបត្រដល់សិស្សានុសិស្ស ថ្នាក់ទី១២។

លោក ភួង សំណង់ ស្ថាបនិកសាលារៀនខូលីងវូដភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ សាលាបានបណ្តុះបណ្តាលសិស្ស រួមមាន៖

១៖ ឆ្នាំ២០១៩-២០២០
* សិស្សសរុប ៣១១នាក់ ស្រី ១៥៧នាក់
* ថ្នាក់ទី៩ ចំនួន២៥នាក់ ស្រី ១៨នាក់
* ថ្នាក់ទី១២ ចំនួន ៣៩នាក់ ស្រី ១៨នាក់។

២៖ ឆ្នាំ២០២០-២០២១
* សិស្សសរុប ២៦៧នាក់ ស្រី ១៣០នាក់
* ថ្នាក់ទី៩ ចំនួន២២នាក់ ស្រី ១១នាក់
* ថ្នាក់ទី១២ ចំនួន២៩នាក់ ស្រី ១៤នាក់។

៣៖ ឆ្នាំ២០២១-២០២២
* សិស្សសរុប ៣១០នាក់ ស្រី ១៦៨នាក់
* ថ្នាក់ទី៩ ចំនួន២២នាក់ ស្រី ១៣នាក់
* ថ្នាក់ទី១២ ចំនួន២៣នាក់ ស្រី ១៤នាក់។

ក្នុងឱកាសនោះ សាលារៀនខូលីងវូដភ្នំពេញ ក៏បានផ្តល់រង្វាន់បន្ថែមដល់សិស្សជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ ចំនួន ២នាក់ផងដែរ។ សូមជម្រាបថា សាលារៀនខូលីងវូដភ្នំពេញ គិតមកដល់ពេលនេះ ត្រូវបានបង្កើតឡើងមានរយៈពេល ៥ឆ្នាំមកហើយ តាំងពីឆ្នាំ២០១៧។

សាលារៀនខូលីងវូដភ្នំពេញ បានផ្តល់ជូនសិស្សានុសិស្សនូវការសិក្សាចំណេះដឹងទូទៅគ្រប់កម្រិត ដែលបង្រៀនដោយគ្រូខ្មែរដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ព្រមទាំងភាសាអង់គ្លេសច្បាស់លាស់ជាមួយគ្រូបរទេសដែលមានគរុកោសល្យ ទេពកោសល្យ និងជំនាញវិជ្ជាជីវៈ ដែលអាចឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងពិតប្រាកដ ប្រកបដោយគុណភាពខ្ពស់៕