(អឺរ៉ុប)៖ យុវជនអេស្ប៉ាញ Carlos Alcaraz បានបង្ហាញភាពលេចធ្លោរបស់គេ ក្នុងការប្រកួតវាយកូនបាល់កម្រិត Grand Slam ដោយបានលើកពានព្រឹត្តិការណ៍ US Open 2022 វ័យត្រឹម ១៩ឆ្នាំ ដោយបានយកឈ្នះកីឡាករ Casper Ruud វគ្គផ្តាច់ព្រ័ត្រ។

ត្រឹមវ័យ ១៩ឆ្នាំបានធ្វើឲ្យ Alcaraz ក្លាយជាជើងឯកពាន US Open ក្នុងកម្រិត Grand Slam ក្មេងជាគេបំផុត បន្ទាប់ពីជើងខ្លាំង Rafael Nadal ដែលធ្វើបានកាលឆ្នាំ២០០៥ ដែលឈ្នះពាន French Open។

គួរបញ្ជាក់ផងថា បច្ចុប្បន្នយុវជនអេស្ប៉ាញ Alcaraz បានកំពុងឈរតំណែងលេខ១ ពិភពលោកផងដែរ បន្ទាប់ពីឈ្នះពាន US Open លើកដំបូងក្នុងអាជីព ខណៈនៅមិនទាន់បានឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន Australian Open, French Open និង Wimbledon ដែលស្ថិតក្នុងកម្រិត Grand Slam នេះនោះទេ។

ក្នុងនោះក្រៅពីកម្រិត Grand Slam រូបគេក៏បានឈ្នះការប្រកួតក្នុងកម្រិត ATP Masters 1000 ផងដែរ ដោយបានលើកពាន Miami Open និង Madrid Open ក្នុងឆ្នាំ២០២២ នេះ៕