(ឡុងដ៍)៖ ការប្រកួតជម្រុះក្នុងពូល លីគ Europa League នៅថ្ងៃព្រហស្បតិ៍ រវាងក្លិប Arsenal និង PSV Eindhoven ត្រូវបានពន្យារពេល ដោយសារតែការខ្វះខាតបុគ្គលិកផ្នែកសន្តិសុខគ្រប់គ្រាន់ ក្រោយការយាងសោយទីវង្គត របស់ព្រះមហាក្សត្រិយ៍ Elizabeth II។ នេះបើតាមការឲ្យដឹងពីស្ថាប័ន UEFA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

UEFA បានបន្ថែមថា កាលបរិច្ឆេទថ្មីនឹងត្រូវប្រកាសនាពេលក្រោយ។

ព្រះមហាក្សត្រិយ៍បានយាងសោយទីវង្គត ក្នុងព្រះជន្មាយុ ៩៦ព្រះវស្សាកាលពីសប្តាហ៍មុន ដែលនាំឲ្យមានការពន្យារពេលនូវគ្រប់ប្រភេទកីឡា ក្នុងចក្រភពអង់គ្លេសកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្នុងនោះរួមទាំងការប្រកួតនៅលីគ Premier League និង English Football League ផងដែរ៕