(ប៊ែរឡាំង)៖ ក្លិប VfL Bochum បានចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Thomas Reis បន្ទាប់ពីចាញ់ ៦ប្រកួត ក្នុងការចាប់ផ្តើមលីគ Bundesliga នៅរដូវកាលនេះ ដែលលទ្ធផលនេះនាំឲ្យក្លិបធ្លាក់ទៅបាតតារាង។ នេះបើយោងតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌ CNA នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

អតីតកីឡាករក្លិប Bochum រយៈពេលយូរ និងជាគ្រូបង្វឹកយុវជន លោក Reis វ័យ ៤៨ឆ្នាំ បានឡើងកាន់តួនាទីនេះកាលពីឆ្នាំ២០១៩ ប៉ុន្តែក្រុមរបស់លោក គិតមកដល់ពេលនេះ បានចាញ់គ្រប់ការប្រកួតទាំងអស់នៅក្នុងលីគ នារដូវកាលនេះ។

ពួកគេបានចាញ់ក្រុម Schalke 04 ដែលទើបឡើងមកលេងលីគ Bundesliga ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍។

ប្រធានផ្នែកកីឡាក្លិប Bochum លោក Patrick Fabian បានលើកឡើងថា «លោក Heiko Butscher ដែលជាគ្រូបង្វឹកក្រុម Under-19 របស់ក្លិប បានព្រមព្រៀង ដើម្បីធ្វើជាគ្រូបង្វឹកក្លិបជាបណ្តោះអាសន្ន»

ការប្រកួតបន្ទាប់របស់ Bochum គឺនឹងប៉ះក្រុម Cologne ជាការប្រកួតក្នុងលីគ នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕