(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា អតីតប្រធានហិរញ្ញវត្ថុ (CFO) របស់ Tesla លោក Deepak Ahuja និងចូលរួមជាមួយក្រុមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Zipline ក្នុងឋានៈជាប្រធានផ្នែកធុរៈកិច្ច និងជា CFO ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

Zipline គឺជាក្រុមហ៊ុនរបស់អាមេរិក ដែលរចនា ផលិត និងដំណើរការ drone សម្រាប់ដឹកជញ្ចូន (delivery drone) ក្នុងគោលបំណង ផ្គត់ផ្គង់ដល់តំបន់ដាច់ស្រយាល ឬជាតំបន់ដែលពិបាកធ្វើដំណើរទៅដល់ ដោយប្រើប្រភេទ drone ជំនួយ។ ក្រុមហ៊ុននេះដំបូងឡើយ ផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ផ្នែកជីវសាស្រ្ត ប៉ុន្តែបច្ចុប្បន្ននេះកំពុងតែប្រជ្រៀតខ្លួនចូលទៅកាន់ផ្នែក e-commerce និងផ្នែកដឹកជញ្ជូនអាហារបន្ថែមទៀត។

កន្លងមក Zipline ធ្លាប់បានសហការជាដៃគូជាមួយរដ្ឋាភិបាលប្រទេស Rwandan ដើម្បីផ្តល់ការផ្គត់ផ្គង់ផ្នែកជីវសាស្រ្ត រួមទាំងគ្រប់គ្រងការចែកចាយវ៉ាក់សាំង Covid-19 នៅក្នុងប្រទេសហ្គាណា ហើយបច្ចុប្បន្ននេះកំពុងពង្រីកប្រតិបត្តិការពីប្រទេសចំនួន ៣ រហូតដល់ ៧ ប្រទេសត្រឹមតែរយៈពេល ២ឆ្នាំចុងក្រោយនេះ។

ទន្ទឹមនឹងការចូលរួមជាមួយ Zipline ទំនងជាក្រុមហ៊ុននេះកំពុងតែជួបបញ្ហា ខណៈលោក Ahuja បានលើកឡើងថា «ខ្ញុំកម្រឃើញកម្រិតនៃការរអាក់រអួ និងផលប៉ះពាល់នេះរួមបញ្ចូលគ្នាណាស់ គួបផ្សំជាមួយនឹងបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលក្រុមការងាររបស់ Zipline កំពុងសាងសង់» លើសពីនេះទៅទៀត «វាក៏ជាពេលវេលាដ៏គួឱ្យរំភើបមួយសម្រាប់ Zipline ហើយខ្ញុំពិតជារំភើបក្នុងការចូលរួមជាមួយក្រុមការងារ ក្នុងការបងន្តកសាងសមត្ថភាពកាន់តែខ្លាំងដើម្បីផ្តល់ជូននូវដំណោះកាន់តែប្រសើរដល់អ្នកប្រើប្រាស់»

គួរបញ្ជាក់ដែរថា Ahuja ចូលរួមជាមួយ Tesla ជាលើកដំបូងក្នុងឆ្នាំ ២០០៨ ប៉ុន្តែនៅឆ្នាំ ២០១៥ លោកបានចាកចេញពីក្រុមហ៊ុនមួយរយៈ ហើយលោកក៏បានត្រឡប់មកធ្វើការជាមួយ Tesla វិញ ដោយលោកបានបម្រើការជា CFO ពីខែមីនា ឆ្នាំ២០១៧ ដល់ ខែមីនា ឆ្នាំ២០១៩៕