(ភ្នំពេញ)៖ កាតព្វកិច្ចដ៏សំខាន់មួយរបស់សិស្សានុសិស្ស បន្ទាប់ពីបញ្ចប់ការប្រលងមធ្យមសិក្សាទុតិយភូមិ នោះគឺការចាប់យកនូវជំនាញដ៏សមស្របមួយ ស្របទៅតាមចំណង់ចំណូលចិត្ត ទេពកោសល្យ ពីធម្មជាតិក៏ដូចជាតម្រូវការទីផ្សារការងារមកសិក្សា ដើម្បីបង្កើតមុខរបរសម្រាប់ជីវិត។ ជ្រើសរើស ជំនាញស្របទៅតាមកត្តាខាងលើ គឺជារឿងត្រឹមត្រូវ ហើយអ្នកនឹងទទួលបានភាពជោគជ័យមួយកម្រិតទៀត ក្នុងជីវិតការងារ ប្រសិនបើអ្នកជ្រើសរើសនូវគ្រឹះស្ថានអប់រំដ៏សាកសមមួយ។

នាពេលបច្ចុប្បន្ននេះ មានគ្រឹះស្ថានអប់រំល្អៗជាច្រើន លេចរូបរាងឡើង ទាំងគ្រឹះស្ថានរបស់រដ្ឋ និងឯកជន ជាហេតុធ្វើឲ្យ សិស្សានុសិស្ស មានជម្រើសច្រើន ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការទទួលយកព័ត៌ មានពីមជ្ឈដ្ឋានផ្សេងៗគ្នា មុននឹងឈានជើងចូលប្រឡូកជីវិតជានិស្សិតវិជ្ជាជីវៈ តែវាក៏ប្រឈមមុខនឹង ផលវិបាកមួយចំនួនដែរ ប្រសិនបើពួកគេមិនបានសាកសួរពត៌មានឲ្យបានលំអិត និងធ្វើការសម្រេចចិត្ត ច្បាស់លាស់។ តើកត្តាអ្វីខ្លះដែលសិស្សានុសិស្សគួរពិចារណា មុនពេលជ្រើសរើសសាកលវិទ្យាល័យ?

កម្រិតទទួលស្គាល់របស់សាលា ពិតជាជៈឥទ្ធិពលយ៉ាងខ្លាំងដល់ជោគវាសនានៃការសិក្សា ក៏ដូចជាអាជីពការងារនាពេលអនាគតរបស់និស្សិត។ ជាការពិតណាស់ មហិច្ឆតារបស់មនុស្សពិតជា គ្មានដែនកំណត់នោះទេ ហើយការសិក្សាទៀតសោតក៏មិនមែនឋិតនៅតែកម្រិតមួយ ដោយគ្មានការវិវត្តទៅមុខដែរ និស្សិតរមែងចង់ប្រឡូកក្នុងសង្គមថ្មីៗ ឬក៏ចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស។ ប៉ុន្តែមហិច្ឆតាទាំងនោះអាចសម្រេចបានដែរឬទេ ប្រសិនបើសាលាដែលពួកគេនឹងជ្រើសនោះមាន ការទទួលស្គាល់ ឋិតនៅកម្រិតនៅឡើយ?
ម្យ៉ាងវិញទៀត មិនថាអ្នកបានជ្រើសរើសនូវជំនាញដែលអ្នកស្រលាញ់ខ្លាំងប៉ុណ្ណាមកសិក្សានោះទេ អ្នកនឹងនៅតែមានឧបសគ្គ ក្នុងការអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកជំនាញពិតប្រាកដ ប្រសិនបើ សាស្ត្រាចារ្យ ដែលជាអ្នកត្រួសត្រាយដ៏សំខាន់របស់អ្នកមិនមានវិជ្ជាជីវៈ ពិតប្រាកដក្នុងជំនាញដែលគាត់បង្រៀន ក៏ដូចជាពុំមានគរុកោសល្យស្របតាមស្តង់ដាអប់រំ។ ចំណុចគួរពិចារណាមួយទៀតនោះគឺ ការផ្តល់សេវាកម្មការងារ ជូនដល់និស្សិត ដោយត្រូវគេបានចាត់ទុកថា វាគឺជាថ្នាលរៀបចំឥរិយាបទនិស្សិតឆ្ពោះទៅកាន់ជីវិតការងារបន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។

ការងារសំខាន់របស់ផ្នែកនេះ ត្រូវបានរួមបញ្ជូលទាំងការ ហ្វឹកហាត់របៀបសម្ភាស ប្រឹក្សាយោបល់ ការណែនាំអំពីរបៀបសរសេរជីវប្រវត្តិសង្ខេប និងផ្តល់ពត៌មានអំពីឱកាសការងារនានាដល់និស្សិត ក្នុងកំឡុងពេលដែលពួកគេកំពុងសិក្សាជំនាញវិ ជ្ជាជីវៈ។ ការស្វែងយល់ពី អត្រាទទួលបានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ក៏ជាភស្តតាងដ៏សំខាន់មួយ សំរាប់វាយតម្លៃគុណភាពអប់រំរបស់គ្រឺះស្ថានសិក្សាមួយផងដែរ។ ជាក់ស្តែង មានសាកលវិទ្យាល័យ មួយចំនួនតែងចេញផ្សាយនូវតួលេខនិស្សិត ដែលទទួលបានការងារក្នុងរយៈពេល៦ខែ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលារបស់ពួកគេ ដែលតួលេខនេះនឹងបង្ហាញឲ្យអ្នកដឹងថា តើការសម្រេចចិត្ត និងការចំណាយនាពេលអនាគតរបស់អ្នកមានភាពត្រឹមត្រូវដែរឫអត់?

នៅក្នុងព្រះរាជាណាកម្ពុជា វិទ្យាស្ថានខេមអេដ ត្រូវបានទទួលស្គាល់ថាជាសាលាដែលបណ្តុះបណ្តាលទៅលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមស្តង់ដារអប់រំអន្តរជាតិ ហើយក៏ជាគ្រឹះស្ថានដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានសិទ្ធក្នុងការបង្រៀនកម្មវិធី ACCA ហើយអ្វីដែលរឹតតែគួរឲ្យស្ងប់ស្ងែងនោះគឺ វិទ្យាស្ថានខេមអេដ ក៏ត្រូវបានសមាគមគណនេយ្យករ ជំនាញអន្តរជាតិ ACCA ផ្តល់ការទទួលស្គាល់គុណភាពអប់រំកំរិតផ្លាទីនៀម ផងដែរ។ បន្ថែមពីនោះ វិទ្យាស្ថានខេមអេដ ក៏ទទួលបានការទទួលស្គាល់ពីសំណាក់ស្ថាប័នវាយតម្លៃគុណភាពអប់រំជាតិ និងអន្តរជាតិ ជាច្រើនផងដែរ។

ដោយឡែក សាស្ត្រាចារ្យ ដែលបង្រៀននៅវិទ្យាស្ថានខេមអេដ សុទ្ឋសឹងតែមកពីបណ្តាប្រទេសធំៗដូចជា អង់គ្លេស អាមេរិក សាំងហ្គាពួរ និងហ្វីលីពីនជាដើម ហើយអ្វីដែលសំខាន់ ពួគគាត់សុទ្ធសឹងតែមានគរុកោសល្យក្នុងការ បង្រៀនខ្ពស់ រួមជាមួយ បទពិសោធន៍ក្នុងការបង្រៀន និងបទពិសោធន៍ការងារក្នុងមុខតំណែងខ្ពស់ ជាយូរឆ្នាំផងដែរ។ បន្ថែមពីនេះ វិទ្យាស្ថានខេមអេដ ក៏មាននូវនាយកដ្ឋានផ្តល់សេវាកម្មការងារ ជូនដល់និស្សិតរបស់ខ្លួន រួមជាមួយការប្រឹក្សាយោបល់ការងារ ការហ្វឹកហាត់អំពីរបៀបសម្ភាសការងារ ក៏ដូចជាការរៀបចំ ឯកសារដាក់ពាក្យធ្វើការផងដែរ។ កត្តាទាំងអស់នេះ គឺជាហេតុធ្វើអោយនិស្សិតដែលបញ្ចប់ការសិក្សា នៅវិទ្យាស្ថានខេមអេដ តែងតែលេចវត្តមានក្នុងក្រុមហ៊ុនធំៗ ក្នុងប្រទេសកម្ពុជា។

ថ្វីត្បិតថា ដំណាក់កាលនៃជ្រើសរើសសកលវិទ្យាល័យមានភាពស្មុគស្មាញ និងទាមទារឲ្យមានការសិក្សាស្រាវជ្រាវច្រើន ប៉ុន្តែវានឹងផ្តល់នូវទំនុកចិត្ត និងអត្រាជោគជ័យក្នុងជីវិតការងារខ្ពស់ បន្ទាប់ពីបញ្ចប់ការសិក្សា។ ដូច្នេះហើយ សូមចាប់ផ្តើមបង្កើតនូវបទពិសោធន៍មួយដ៏អស្ចារ្យ ជាមួយនឹងវិទ្យាស្ថានខេមអេដ នៅថ្ងៃនេះ ដោយគ្រាន់តែចូលទៅកាន់វេបសាយ www.cam-ed.com

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៨៦ ៥២៣/ ០១២ ៦១៨ ៩៨៨