(ភ្នំពេញ)៖ TF Motors គឺជាក្រុមហ៊ុនធំមួយ ដែលនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តយីហោ MG និង Maxus ហើយថ្មីៗនេះ ក្រុមហ៊ុនបានតែងតាំងលោក Daniel Kiggins ជានាយកគ្រប់គ្រងផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលថែរទាំ និងជួលជុលរថយន្ត MG។

បេសកកម្មរបស់លោក នឹងរួមគ្នាក្នុងការពង្រឹង និងបង្កើនភាពទំនើបស្តង់ដារដល់មជ្ឈមណ្ឌលថែរទាំ និងជួសជុលរថយន្ត MG ក្រោមការដឹកនាំរបស់ក្រុមហ៊ុន TF Motors ដើម្បីស្វាគមន៍ការកើនឡើង នៃចំនួនអតិថិជនរបស់ខ្លួន ដែលបានកើនឡើងជាបន្តបន្ទាប់ក្រោមប្រជាប្រិយភាពរបស់រថយន្ត MG ដែលជាម៉ាកយីហោលក់ដាច់បំផុតចំណាត់ថ្នាក់លេខ៣នៅកម្ពុជា។

លោក Daniel Kiggins មានបទពិសោធន៍យ៉ាងច្រើន ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការប្រឡូកលើវិស័យមេកានិចជាមួយយីហោរថយន្តល្បីៗមួយចំនួននៅលើទីផ្សារ។

ការអប់រំ ការបណ្តុះបណ្តាល និងវិញ្ញាបត្រប័តបញ្ជាក់ការសិក្សាចេញពីប្រទេសអង់គ្លេស បានធ្វើឲ្យលោក Daniel Kiggins មានឱកាសផ្លាស់ប្តូរការងារទៅអាស៊ីអាគ្នេយ៍ ដែលជាកន្លែងមួយដែលលោកបានអភិវឌ្ឍន៍យាន្តដ្ឋានជួសជុល សម្រាប់ម៉ាក Jaguar, Land Rover និង Ford។

បន្ទាប់មកលោកក៏បានមកកាន់ប្រទេសកម្ពុជា ជាមួយការចូលរួមបទពិសោធន៍កាន់តែល្អអស្ចារ្យ គឺការងារជាមួយក្រុមហ៊ុនរថយន្ត Mercedes Benz ដោយបានអភិវឌ្ឍន៍ និងគ្រប់គ្រងលើមជ្ឈមណ្ឌល សេវាកម្មដ៏ស្តង់ដារ ដោយបានបម្រើការបានយ៉ាងល្អ អស់រយៈពេលជាច្រើនឆ្នាំ ជាមួយស្តង់ដារភាពនៃបច្ចេកវិទ្យាទំនើបនៅប្រទេសកម្ពុជា។

ឥឡូវនេះ លោក Daniel Kiggins បានចូលរួមជាមួយក្រុមហ៊ុន TF Motors សម្រាប់ម៉ាកយីហោ MG និង Maxus ដើម្បីពង្រឹងផ្នែកបច្ចេកទេស និងអភិវឌ្ឍមជ្ឈមណ្ឌលសេវាកម្មថែទាំ និងជួសជុលឲ្យកាន់មានទំនុកចិត្ត ដែលនឹងឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងជាបន្តបន្ទាប់ របស់អតិថិជនបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងសំបើមពីការលក់រថយន្ត MG។

ជាមួយនឹងការតែងតាំងដ៏អស្ចារ្យនេះ ក្រុមហ៊ុន TF Motors និងម៉ាកយីហោរបស់ខ្លួនដូចជា MG និង Maxus បានបង្ហាញនូវមហិច្ឆតាជាថ្មីម្តងទៀត និងឆន្ទៈដ៏មោះមុតរបស់ពួកគេ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យរថយន្តដែលជាទីផ្សារដ៏រឹងមាំបំផុតរបស់ពួកគេនៅទូទាំងអាស៊ី៕