(អាមេរិក)៖ តួឯកប្រុសក្នុងរឿង «Squid Game» លោក Lee Jung Jae បានបង្កើតប្រវត្តិសាស្ត្រថ្មីបន្ថែមទៀត តាមរយៈការឈ្នះពានរង្វាន «តារាសម្ដែងឆ្នើម» ដែលធ្វើឲ្យលោកក្លាយជាតារាសម្តែងដំបូងហើយនៅអាស៉ី ទទួលបានពានរង្វាន់មួយនេះ ពីកម្មវិធី Emmy Awards លើកទី៧៤ នៅអាមេរិក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All KPOP នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

អ្នកដឹកនាំរឿង លោក Hwang Dong Hyuk បាននាំយករូបសំណាកមាស Emmy ចំនួន២មកផ្ទះវិញ សម្រាប់រឿង «Squid Game» ប្រភេទ «Best Director for a Drama» ដែលបានក្លាយជាជនជាតិអាស៊ីដំបូងគេ និងជាជនជាតិកូរ៉េខាងត្បូងដំបូងគេ ដែលឈ្នះពានរង្វាន់នេះ ខណៈតួឯកក្នុងរឿង លោក Lee Jung Jae បានក្លាយជាតារាសម្តែងអាស៊ីដំបូងគេ ដែលឈ្នះពានរង្វាន់ជាតួសម្តែងល្អបំផុតក្នុងរឿងភាគ ដែលធ្វើឲ្យឈ្នះពានសរុបទាំងអស់គឺ ៦ពាន។

គួរជម្រាបថា ពិធីប្រគល់ពានរង្វាន់ Emmy លើកទី៧៤ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក៕