(ភ្នំពេញ)៖ ហាងនាឡិកាដៃ G-SHOCK មានទីតាំងស្ថិតក្នុងផ្សារទំនើប Chip Mong 271 Mega Mall បានបើកសម្ពោធសាកល្បងជាផ្លូវការហើយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ជាមួយការប្រមូលសិនពិសេស បញ្ចុះតម្លៃចាប់ពី២០ភាគរយ ដល់៥០ភាគរយផងដែរ និងការថែមជូនកាដូជាច្រើន។

ការបើកសម្ពោធសាកល្បងជាផ្លូវការ ក៏មានការចូលរួមពីកញ្ញា ស្រីនា ដែលជា KOL របស់ហាងនាឡិការដៃ G-SHOCK ផងដែរ។

ហាងនាឡិកាដៃ G-SHOCK សូមថ្លែងអំណរគុណអតិថិជនដែលតែងតែគំាទ្រ តាំងពីចាប់ផ្ដើមរហូតដល់ពេលបច្ចុប្បន្ន ជាពិសេសបានអញ្ជើញមកកាន់ហាងដោយផ្ទាល់ ក្នុងថ្ងៃសម្ពោធជាផ្លូវការនេះ។

ដើម្បីថ្លែងអំណរគុណ អបអរសាទរការបើកដំណើរការសាខាថ្មីនេះ ហាងនាឡិកាដៃ G-SHOCK មានការផ្តល់ជូនប្រូម៉ូសិន បញ្ចុះតម្លៃចាប់ពី២០ភាគរយរហូតដល់៥០ភាគរយ បូករួមជាមួយនឹង Gift aways នៅពេលអតិថិជនជាវនាឡិកា ក្នុងហាងសាខាថ្មីនេះ។

កុំភ្លេចណាមកទទួលការផ្តល់ជូនយ៉ាងពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី១២-៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ៕