(លីវើភូល)៖ ក្លិប Everton បានចុះហត្ថលេខា ជាមួយអ្នកចាំទីស្វីស Eldin Jakupovic លើកិច្ចសន្យាខ្លីមួយ បន្ទាប់ពីការរបួសរបស់អ្នកចាំទី Jordan Pickford និងកីឡាករ Andy Lonergan, នេះបើតាមការឲ្យដឹងពីក្លិប ដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ។

Jakupovic វ័យ៣៧ឆ្នាំ បានចូលរួមជាមួយក្លិប Everton ក្នុងនាមជាកីឡាករគ្មានក្លិប បន្ទាប់ពីបានបញ្ចប់ ការលេងរយៈពេល៥ឆ្នាំរបស់លោក នៅឯក្លិប Leicester City នៅរដូវក្តៅ។

កីឡាករ Pickford ត្រូវបានគេរំពឹងថា នឹងអវត្តមានពីការប្រកួត រហូតដល់ចប់ការឈប់សម្រាកអន្តរជាតិ នៅដំណាច់ខែនេះ ដោយសារភ្លៅ, ស្របពេលដែលកីឡាករ Lonergan នឹងត្រូវអវត្តមាន រហូតដល់ប៉ុន្មានសប្តាហ៍ខាងមុខ ខណៈលោកកំពុងរង់ចាំការជាសះស្បើយ ពីបញ្ហារបួសជង្គង់, នេះបើតាមការឲ្យដឹងពីក្លិប។

Everton, ដែលដឹកនាំដោយលោក Frank Lampard, កំពុងស្ថិតនៅចំណាច់ថ្នាក់ទី១៦ ក្នុងតារាង Premier League ដោយមាន៤ពិន្ទុ ពី៦ប្រកួត។ ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម West Ham United នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕