(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង (Chip Mong Supermarket) បានបើកសាខាថ្មីមួយទៀត ស្ថិតក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។ មិនខុសពីសាខាមុនៗ សាខាដ៏ថ្មីសន្លាងនេះប្រមូលផ្ដុំទៅដោយផលិតផលយ៉ាងសម្បូរបែប ដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់ រួមមានផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីក្រៅប្រទេស សមស្របទៅនឹងតម្រូវការរបស់អតិថិជន។

ក្នុងឱកាសបើកដំណើរការផ្សារទំនើប ជីប ម៉ុង សាខា ២៧១ មេហ្គាម៉ល អតិថិជនទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% លើមុខទំនិញជាច្រើនមុខ ដូចជា បន្លែ ផ្លែឈើស្រស់ៗ ផលិតផលត្រជាក់ អាហារសម្រន់ គ្រឿងទេស ភេសជ្ជៈ និងគ្រឿងសម្អាង ជាដើម មិនតែប៉ុណ្ណោះ សាខាថ្មីនេះ ក៏មានកម្មវិធីប្រូម៉ូសិនពិសេស ទិញ១ ថែម១ សម្រាប់ទំនិញមួយចំនួនផងដែរ។

រឹតតែអស្ចារ្យជាងនេះទៅទៀត សម្រាប់អតិថិជន ៦០០ នាក់ដំបូង ដែលបានចំណាយចាប់ពី ១២ ដុល្លារឡើងទៅ នឹងទទួលបានប័ណ្ណទឹកប្រាក់ ២ ដុល្លារភ្លាមៗ សម្រាប់ទិញទំនិញក្នុងផ្សារទំនើប ជីប ម៉ុង សាខា ២៧១ មេហ្គាម៉ល។

កម្មវិធីពិសេសៗទាំងអស់នេះ នឹងផ្ដល់ជូនរហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ និងមានតែនៅផ្សារទំនើប ជីប ម៉ុង សាខា ២៧១ មេហ្គាម៉ល តែមួយគត់។

គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង សាខា ២៧១ មេហ្គាម៉ល មានទីតាំងស្ថិតនៅជាន់ទីមួយ នៃផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលបានបើកដំណើរការសាកល្បងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ និងមានទីតាំងស្ថិតនៅក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9) ៕

សូមកុំឱ្យឱកាសដ៏កម្រនេះកន្លងហួសឱ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖

* ហ្វេសប៊ុក ផ្សារទំនើប ជីប ម៉ុង Supermarket៖ https://www.facebook.com/ChipMongSupermarket/
* ហ្វេសប៊ុក ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល៖ https://www.facebook.com/chipmong271megamall/
* តេលេក្រាម ផ្សារទំនើប ជីប ម៉ុង Supermarket៖ https://t.me/chipmongsupermarket