(ភ្នំពេញ)៖ Lactasoy គឺជាម៉ាកយីហោទឹកសណ្ដែកដ៏ល្បីល្បាញ និងឆ្ងុយឆ្ងាញ់បំផុតមួយ នៅក្នុងប្រទេសថៃ ហើយបច្ចុប្បន្ន ក៏មានការគាំទ្រយ៉ាងខ្លាំងផងដែរ សម្រាប់អតិថិជនទូទៅក្នុងប្រទេសកម្ពុជា។

អ្នកដឹងទេ! ទឹកសណ្ដែក Lactasoy ដែលផ្ដល់ផលល្អ សម្រាប់សុខភាពរបស់អ្នកមួយនេះ មានលក្ខណៈពិសេសជាច្រើន ដែលយើងមិនធ្លាប់ដឹងដូចជា៖

* មានទៅដោយអាស៊ីតអាមីណូ៨ ដែលមិនអាចបង្កើតបានដោយរាងកាយ
* អាស៊ីតខ្លាញ់មិនឆ្អែត នៅក្នុងសណ្តែកសៀងជួយកាត់បន្ថយកូឡេស្តេរ៉ុល
* សណ្តែកសៀងមានជាតិសរសៃដែលអាចកាត់បន្ថយ កម្រិតជាតិស្ករក្នុងឈាម សម្រាប់អ្នកជំងឺទឹកនោមផ្អែម
* ការពារកង្វះជាតិកាល់ស្យូម ជំរុញការលូតលាស់ឆ្អឹងរបស់មនុស្ស និងការពារជំងឺពុកឆ្អឹង
* ទទួលទានទឹកសណ្តែកច្រើនអាចការពារ និងព្យាបាលភាពស្លេកស្លាំងមកពីកង្វះជាតិដែក
* ជំនួយដល់តុល្យភាពអរម៉ូនស្ត្រី។

ផឹក Lactasoy ជារៀងរាល់ថ្ងៃ ទឹកសណ្តែកសៀង សម្រាប់អាហារពេលព្រឹក ដើម្បីបំពេញតម្រូវការប្រូតេអ៊ីន និងថាមពលរបស់អ្នក ជាពិសេសការទទួលទានទឹកសណ្តែកមុនពេលចូលគេង អាចធ្វើឲ្យអ្នកគេងលក់ស្រួល ។

លោកអ្នកក៏អាចរកទិញទឹកសណ្ដែក Lactasoy នៅកន្លែងជាច្រើនផងដែរដូចជា៖ ផ្សារទំនើប Aeon, Lucky Asia, Express Prince, Circle K និងផ្សារទំនើប MartFair plus Supermarket ជាដើម៕