(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ស្រាបៀរ កម្ពុជាទាំងអស់នឹងមានឱកាសឈ្នះប្រាក់សុទ្ធ ២០ លានរៀល និង១០ លានរៀល ដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាទាំង៣ប្រភេទចាប់ពី២៥កេសឡើងទៅ សម្រាប់ទទួលភ្ញៀវក្នុងកម្មវិធីជួបជុំ ឬពិធីមង្គលផ្សេងៗ។

ក្នុងនោះ រាល់ការជាវស្រាបៀរ កម្ពុជា កំប៉ុងគ្មានរង្វាន់ ឬស្រាបៀរ កម្ពុជា ដប ឬស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វចាប់ពី ២៥ កេសឡើងទៅ អតិថិជនទាំងអស់នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ ប្រាក់សុទ្ធ ២០ លានរៀលចំនួន ១០០ រង្វាន់ និង១០ លានរៀលចំនួន ២០០ រង្វាន់ក្នុងកម្មវិធីចាប់ឆ្នោតដែលនឹងត្រូវធ្វើឡើងចំនួន ៣ លើកផ្សេងគ្នា។

កម្មវិធីប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី០១ កញ្ញា ២០២២ ដល់ថ្ងៃទី ៣១ សីហា ២០២៣ ដែលផ្តល់ជូនសម្រាប់កម្មវិធីជួបជុំដូចជា ពិធីខួបកំណើត ពិធីឡើងគេហដ្ឋាន ពិធីអាពាហ៍ពិពាហ៍ ពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ និងពិធីជប់លៀងជាច្រើនផ្សេងទៀត។

កាន់តែពិសេសទៀតនោះ លក្ខខណ្ឌក្នុងការបើករង្វាន់មានភាពងាយស្រួល និងឆាប់រហ័សបំផុតដោយអតិថិជនដែលមានសំណាងឈ្នះ គ្រាន់តែភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណរបស់ខ្លួន និងកន្ទុយសន្លឹកឆ្នោតឈ្នះរង្វាន់តែប៉ុណ្ណោះ។ អតិថិជនជាវឈុតកាន់តែច្រើននឹងមានសិទ្ធិផ្សងសំណាង កាន់តែច្រើនក្នុងការចាប់រង្វាន់ជាបន្តបន្ទាប់។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនទុករយៈពេល ៣ ខែសម្រាប់អតិថិជនមកបើករង្វាន់ គិតចាប់ពីថ្ងៃឈ្នះរង្វាន់។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរសព្ទ៖ 061/067/069/ 902 902។

ក្រុមហ៊ុន សូមរក្សាសិទ្ធិក្នុងការកែរប្រែលក្ខខណ្ឌផ្សេងៗ។ រង់ចាំអ្វីទៀត? ជួបជុំដោយក្តីរីករាយ និងផ្សងសំណាងឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជាមួយស្រាបៀរ កម្ពុជាទាំងអស់គ្នា៕