(ភ្នំពេញ)៖ និសិ្សតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ចំនួន៣រូបតំណាងឱ្យកម្ពុជាបានទទួលពានរង្វាន់ “Moon Shot Award” ក្នុងការប្រកួតប្រជែងអំពីគម្រោងបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហាសង្គម។

ពានរង្វាន់សម្រាប់ឆ្នាំ២០២២ត្រូវបានប្រគល់នៅប្រទេសសិង្ហបុរីរបស់កម្មវិធី “Seeds for the Future 2022” របស់គម្រោងឈ្មោះ “OnWheel” ដែលជាគម្រោងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់។ កម្មវិធីនេះមានការចូលរួមពីសំណាកនិសិ្សតចំនួន ១២០រូបមកពីសាកលវិទ្យាល័យ១៦ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

OnWheel ជាកម្មវិធីបច្ចេកវិទ្យាទូរស័ព្ទដៃរបស់ក្រុមហ៊ុន Huawei ដែលផ្តល់នូវមុខងាររុករកផែនទី និងសេវាកម្មដឹកជញ្ជូនចល័តសម្រាប់អ្នកប្រើប្រាស់រទេះរុញជាមធ្យោបាយធ្វើដំណើរ។

គោលបំណងនៃការបង្កើតគម្រោងនេះ គឺដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់រទេះរុញទាំងអស់ ដល់ការប្រើប្រាស់ផ្លូវដោយខ្លួនឯង ក៏ដូចជាក្នុងការដឹកជញ្ជូនជាដើម។

Huawei បានចូលរួមក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មស្ទែម (STEM) និងព័ត៌មានវិទ្យា ថែមទាំងដើម្បីលើកទឹកចិត្ត និងផ្តល់នូវការយល់ដឹងយ៉ាងស៊ីជម្រៅនៅក្នុងវិស័យព័ត៌មានវិទ្យានៅក្នុងតំបន់ ដល់សិស្សានុសិស្សដែលចូលរួមប្រកួតដើម្បីជាទុនសម្រាប់ការវិវតិ្តនៃឧស្សាហកម្មជំនាន់ទី៤។

AUPP ជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ឱ្យនិស្សិតក្នុងការទទួលបានសញ្ញាបត្រអាមេរិកពីសាកលវិទ្យាល័យអារីហ្សូណា និងសាកលវិទ្យាល័យរដ្ឋហ្វតហេស៍។

ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននៅកម្ពុជា AUPP ក៏ផ្តល់ជូនមុខជំនាញចំនួនពីរក្នុងវិស័យព័ត៌មានវិទ្យា រួមមានជំនាញគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management) និងបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology)។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ទូរស័ព្ទ៖ (+855) 23 990 023 ឬ 012 266 631
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.aupp.edu.kh
Facebook & Instagram: @AUPPkh
Telegram: 012 266 631 ឬ t.me/AUPPkh