(ភ្នំពេញ)៖ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនាពេលខាងមុខនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សនិស្សិត នឹងត្រូវបានឈប់សម្រាកពីការងារ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតរៀងៗខ្លួន ដើម្បីជួបជុំគ្រួសារ និងអបអរនូវពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំដល់សាលារាជធានីភ្នំពេញ ឱ្យបញ្ចេញនូវរថយន្តក្រុងរបស់រដ្ឋមួយចំនួន ដើម្បីធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ និងបានសំណូមពរដល់ក្រុមហ៊ុនឯកជន និងរថយន្តឈ្នួល កុំមានការដំឡើងថ្លៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យនេះ ។

ជាមួយគ្នានេះ ឃើញមានក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា ដែលមានគោលដៅធ្វើដំណើរ ភ្នំពេញ-ខេត្តសៀមរាប និង ភ្នំពេញ-ខេត្តព្រះសីហនុ បានប្រកាសឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន នឹងមិនមានការដំឡើងថ្លៃសំបុត្ររថយន្តនោះទេ គឺក្រុមហ៊ុននូវរក្សាតម្លៃដូចគ្នានឹងថ្ងៃធម្មតា ដែលពួកគាត់ធ្លាប់ធ្វើដំណើរកន្លងមក ។

បើក្រលេកមកមើលលើវិស័យដឹកជញ្ជូនអ្នកដំណើរវិញ សម្រាប់ក្រុមហ៊ុន ឡារីតា គឺជាក្រុមហ៊ុនមួយឈានមុខគេលើវិស័យដឹកអ្នកដំណើរនៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ឲ្យទាន់តម្រូវការបច្ចុប្បន្ន ដោយក្រុមហ៊ុន បានផ្តល់នូវលក្ខណៈងាយស្រួលជាច្រើន ដល់អតិថិជនរបស់ខ្លួន ក្នុងការទិញសំបុត្ររថយន្ត ដោយក្រុមហ៊ុនបានបង្កើតនូវកម្មវិធីទិញសំបុត្ររថយន្តតាមរយៈទូរស័ព្ទដៃ (Larryta Express app) ដែលធ្វេីឱ្យអតិថិជនទាំងអស់ មិនចាំបាច់ចំណាយពេលវេលាក្នុងការមករកទិញសំបុត្ររថយន្តដល់ទីកន្លែងដូចមុនទៀតឡើយ។

អតិថិជន អាចធ្វើការទិញសំបុត្ររថយន្ត សម្រាប់ការធ្វើដំណើរបានគ្រប់គោលដៅ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងអាចធ្វើការជ្រើសរើស ពេលវេលាធ្វើដំណើរ កៅអី ដែលខ្លួនពេញចិត្ត រួចធ្វើការទូទាត់ប្រាក់ថ្លៃសំបុត្ររថយន្តជាការស្រេច ។

សម្រាប់ការទូទាត់ថ្លៃសំបុត្ររថយន្ត អតិថិជន ក៏មានជម្រើសជាច្រើន ក្នុងការទូទាត់ដូចជា ការទូទាត់តាមរយៈប័ណ្ណឥណទានធនាគារដែលមានដូចជា វីសាកាត (Visa Card) ម៉ាស្ទ័រកាត (Master Card) ធនាគារ ABA, ធនាគារអេស៊ីលីដា (ACLEDA BANK) វីង (Wing) រឺ Pi Pay ជាដើម។

លើសពីនេះទៅទៀតអតិថិជន ក៏អាចពិនិត្យសំបុត្ររថយន្តដែលបានទិញរួច នៅក្នុងទូរស័ព្ទដៃ នឹងរក្សាទុកសំរាប់បង្ហាញដល់បុគ្គលិកឡារីតា នៅពេលធ្វើដំណើរបានផងដែរ។

សំរាប់ព័ត៌មានបន្ថែម និងកក់សំបុត្រ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខ ០១៦ ២០២០២០ ។

លោកអ្នកអាចធ្វើការដំឡើងកម្មវិធីកក់សំបុត្ររថយន្ត Larryta Express App ដែលមាននៅលើ Play Store រឺ App Store ដែលមានភ្ជាប់ Link www.larryta.com ៕

សូមទស្សនាវីដេអូដែលបង្ហាញពីរបៀបក្នុងការប្រើប្រាស់កម្មវិធី ឡារីតា App៖

https://www.youtube.com/watch?v=jcEtCElkqDw