(សិង្ហបុរី)៖ លោក Lim Kia Tong ប្រធានសមាគមបាល់ទាត់សិង្ហបុរី (FAS) បានស្លាប់ហើយក្នុងវ័យ ៧០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងការបង្ហោះលើ Facebook នាថ្ងៃពុធម្សិលមិញ សមាគមបានសរសេរថា «FAS មានភាពរន្ធត់ ដោយទទួលបានព័ត៌មានថា ប្រធានរបស់យើងគឺ លោក Lim Kia Tong បានស្លាប់»

លោក Lim បានចូលកាន់តួនាទីដំបូង ក្រោយការជាប់ឆ្នោតជាប្រធាន FAS ចាប់តាំងពីឆ្នាំ២០១៧។ លោកត្រូវបានតែងតាំងម្តងទៀត ជាប្រធាន FAS ក្នុងអាណត្តិទី២ របស់លោកមានរយៈពេល ៤ឆ្នាំ នៅក្នុងឆ្នាំ២០២១៕