(ម៉ូនិច)៖ នាយកប្រតិបត្តិក្លិប Bayern Munich លោក Oliver Kahn បានលើកឡើងថា ក្លិប «មានការអាកអន់ចិត្ត» ជាមួយនឹងលទ្ធផលមិនល្អរបស់ពួកគេ នៅក្នុងលីគ ប៉ុន្តែនៅតែមានជំនឿចិត្តលើគ្រូបង្វឹក Julian Nagelsmann។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ការបរាជ័យ ១-0 របស់ក្រុម Bayern ក្រោមថ្វីជើងក្រុម Augsburg កាលពីថ្ងៃសៅរ៍សប្តាហ៍មុន គឺជាលើកដំបូងនៅក្នុង ៨៧ប្រកួតដែលពួកគេបានបរាជ័យ នៅក្នុងការរកគ្រាប់បាល់នៃការប្រកួតក្នុងលីគ ហើយជាលើកដំបូងនៅក្នុងរយៈពេល ២០ឆ្នាំផងដែរដែលពួកគេបានឆ្លងកាត់ការប្រកួតចំនួន៤ ដោយមិនទទួលបានជ័យជម្នះសោះ។

Bayern ដែលកំពុងស្ថិតនៅលំដាប់ទី៥ ក្នុងលីគ Bundesliga នោះ ការប្រកួតបន្ទាប់របស់ពួកគេនឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayer Leverkusen នៅថ្ងៃទី៣០ ខែកញ្ញា ហើយលោក Kahn បានជំរុញឲ្យក្រុមខិតខំលេងបន្ថែមទៀតនៅតំបន់ប្រយុទ្ធ៕