(បរទេស)៖ Facebook បច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថា ជាបណ្ដាញសង្គមមួយដែលមានចំនួនអ្នកប្រើប្រាស់ច្រើន ជាង គេបំផុតនៅលើពិភពលោក ហើយក៏ជាបណ្ដាញសង្គមមួយដែលទទួលបានប្រាក់ចំណូលខ្ពស់ពីការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។

យោងតាមរបាយការណ៍ចេញផ្សាយដោយ Facebook បានឱ្យដឹងថា នៅត្រីមាសពាក់កណ្ដាលឆ្នាំ២០២២ ចំនួនអ្នក ប្រើប្រាស់ប្រចាំខែបានធ្លាក់ចុះបន្តិច ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ដោយសារតែចំនួនអ្នក ប្រើប្រាស់ប្រចាំខែមាន រហូតដល់ទៅ ២,៩៣ពាន់លាននាក់។

ដោយផ្នែកលើតួលេខខាងលើនេះ ត្រូវបានសារព័ត៌មាន Data Report ធ្វើការគណនា និងប៉ាន់ប្រមាណថា ចំនួនអ្នក ប្រើប្រាស់ប្រចាំខែរបស់ Facebook ជិតស្មើនឹង ៣៧ភាគរយនៃចំនួនប្រជាជនសរុបនៅលើពិភពលោក ខ ណៈដែល រៀងរាល់ថ្ងៃមានអ្នកប្រើប្រាស់ Facebook ជាប្រចាំថ្ងៃមានរហូតដល់ជាង ២ពាន់លាននាក់។

យោងតាមរបាយការណ៍ចុងក្រោយបានបង្ហាញឱ្យដឹងផងដែរថា ប្រជាជនដែលប្រើប្រាស់ Facebook ច្រើនជាងគេបំផុត គឺចិន និងឥណ្ឌា ខណៈដែលអាស៊ីគឺជាប្រទេសដែលមានការចំណាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើ Facebook ច្រើនជាងគេ៕