(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនបានត្រៀមអ្វីខ្លះ សម្រាប់ការចំណាយទៅ លើដំណើរកម្សាន្ដ ជួបជុំក្រុមគ្រួសារ និងធ្វើបុណ្យទាន?
មានអេស៊ីលីដាម៉ូបាល លោកអ្នកងាយស្រួលផ្ញើប្រាក់ឲ្យបងប្អូន ញាតិមិត្ត ធ្វើបុណ្យទាន ហើយអ្នកដែលមិនទាន់មាន សូមដោនឡោតទុកប្រើប្រាស់ ងាយស្រួលទទួលប្រាក់គេផ្ញើចូល ដែលធ្វើឲ្យយើងមិនហត់ទៅបើកនៅទីឆ្ងាយ អស់ថ្លៃសេវា អស់សាំងឡានម៉ូតូ ខាតពេល នៅជួបជុំគ្រួសារ មិត្តភក្តិ មិនតែប៉ុណ្ណោះ អ្នកដែលមាន អេស៊ីលីដាម៉ូបាលក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ក្នុងការប្រើប្រាស់ដូចជា ស្កែនទូទាត់ទំនិញ មានការបញ្ចុះតម្លៃពិសេស នៅតាមហាងទំនិញ ភោជនីយដ្ឋាន និងផ្ទះសំណាក់សណ្ឋាគារជាច្រើន ដែលជាដៃគូរបស់ធនាគារអេស៊ីលីដានិងអាចប្រើប្រាស់ សម្រាប់ស្កែន ចូលបច្ច័យ ធ្វើបុណ្យទាននៅតាមទីវត្តអារាមទៀតផង ។

សូមបញ្ជាក់ថា ស្របគ្នាទៅនឹង ការរីកចម្រើនដ៏ឆាប់រហ័ស នៃវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា បច្ចុប្បន្នអេស៊ីលីដាម៉ូបាលកំពុងមានការពេញនិយម ប្រើប្រាស់ ពីសំណាក់ អ្នកប្រើប្រាស់គ្រប់ស្រទាប់វ័យ ដែលមានចំនួនសរុបជិត៣លាននាក់ និងមានដៃគូអាជីវកម្មជាង១៧ម៉ឺនកន្លែង៕