(ភ្នំពេញ)៖ ជំនួបប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា និងក្រុមយុវជន U23 ជប៉ុន បានបញ្ចប់ហើយដោយក្រុមគោព្រៃជំទង់កម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ ដោយលទ្ធផល ៣-១ ។

ស្ថិតក្នុងការប្រកួតធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅរាត្រីថ្ងៃទី២០ ខែកញ្ញានេះ ក្រុមយុវជន U23 ជប៉ុន បានបើកការនាំមុខ ២-១ លើក្រុមយុវជន U23 កម្ពុជា នៅវគ្គទី១ មុនពួកគេបន្ថែម ១គ្រាប់ទៀត នៅវគ្គទី២ ធ្វើឲ្យជប៉ុន ទទួលបានជ័យជម្នះ ៣-១ ក្នុងជំនួបមិត្តភាពអន្ដរជាតិនេះតែម្ដង ។

គួរដឹងថា ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមគោព្រៃជំទង់កម្ពុជា ជាមួយក្រុមមកពីប្រទេសមានការអភិវឌ្ឍខ្លាំងលើវិស័យបាល់ទាត់ក្នុងទ្វីបអាស៊ីនេះ ត្រូវបានផ្ដោតសំខាន់ សម្រាប់គោលដៅត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ ៕