(អឺរ៉ុប)៖ លោក Christoph Freund បានបញ្ជាក់ថា លោកនៅតែជានាយកផ្នែកកីឡារបស់ RB Salzburg ទោះបីជាមានការចាប់អារម្មណ៍ដោយក្លិបអង់គ្លេស Chelsea។ នេះបើតាមប្រភពពី BBC នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

របាយការណ៍បានឲ្យដឹងថា ក្លិប Chelsea បានមានការចាប់អារម្មណ៍លើកលោក Freund លើកការងារផ្នែកនាយកកីឡា ដែលនិងធ្វើការជាមួយគ្រូថ្មីលោក Graham Potter នាកីឡដ្ឋាន Stamford Bridge។

ក្លិប RB Salzburg បានឲ្យដឹងថា មិនមានការពិភាក្សាណាមួយកើតឡើងទេ បន្ទាប់ពីមានការយល់ឃើញថា លោក Freund មានការចចារជាមួយក្លិបនៅលីគ Premier League ខណៈលោក Freund ក៏បានឲ្យដឹងថា «នៅពេលមានក្លិបដូចជា Chelsea ចាប់អារម្មណ៍មកលើអ្នក វាគឺជាកិត្តិយសដ៏ធំមួយ ហើយមិនត្រឹមតែអ្នកនោះទេ ប៉ុន្តែក៏សម្រាប់ការងារជាទូទៅរបស់ក្លិប»

លោក Freund ដែលទើបបន្តកិច្ចសន្យាការងារផ្នែកនាយកកីឡារហូតដល់ឆ្នាំ២០២៦នោះ បានបន្តលើកឡើងថា «ក្លិប FC Red Bull Salzburg ជាកន្លែងដ៏ល្អបំផុតសម្រាប់ខ្ញុំ ដោយបច្ចុប្បន្នយើងកំពុងស្ថិតក្នុងភាពតានតឹងមួយលើកិច្ចការសំខាន់ៗជាមួយក្លិបដែលត្រូវធ្វើនៅលីគ Bundesliga និងកម្រិត Champions League នេះហើយជាអ្វីដែលផ្តោតអារម្មណ៍ទាំងមូល»