(ភ្នំពេញ)៖ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ទឹកក្រូចអាយស៍ IZE នឹងមានកម្មវិធីប្រម៉ូសិនពិសេសជាមួយនឹងការថែមជូនអាវយឺត និងកែវទឹកយ៉ាងស្រស់ស្អាតភ្លាមៗរាល់ពេលអតិថិជនទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីល្លីលីត្រចាប់ពី១កេសឡើងទៅ ពីស្តង់សរុបចំនួន៦៦ស្តង់ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស។

រាល់ការទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ២៥០មីលីលីត្ររសជាតិ អាយស៍ កូឡា ឬអាយស៍ ក្រូចឆ្មារ ឬអាយស៍ រសជាតិផ្លែឈើចម្រុះចំនួន១កេស លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយ ឬទិញ២កេស លោកអ្នកនឹងទទួលបានកែវទឹកយ៉ាងឡូយមួយភ្លាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញា។

កម្មវិធីនេះផ្តល់ជូននៅស្តង់ចំនួន ១០ ក្នុងរាជធានីភ្នំពេញរួមមាន៖

១៖ បុរី ជីប ម៉ុង ៥៩៨
២៖ ផ្លូវវេងស្រេងជិតធនាគារកាណាឌីយ៉ា
៣៖ Caltex ស្ទឹងមានជ័យ
៤៖ បុរីពិភពថ្មីចំការដូង
៥៖ ផ្សារឈូកមាស
៦៖ ផ្សារច្បារអំពៅ
៧៖ ផ្សារកំបូល
៨៖ ផ្សារបឹងបៃតង
៩៖ PTT ស្តប់ Nokia
និង ១០៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ និង ៥៦ ស្តង់បន្ថែមទៀតនៅតាមបណ្តាខេត្ត។

ថ្មីៗនេះ ក្រុមហ៊ុនបានដាក់ចរាចរណ៍នូវកំប៉ុងទឹកក្រូចអាយស៍ IZE ចំណុះ២៥០មីល្លីលីត្ររសជាតិអាយស៍ ក្រូចឆ្មារ និងអាយស៍ រសជាតិផ្លែឈើចម្រុះដើម្បីបំពេញតម្រូវការអតិថិជនសម្រាប់រដូវកាលភ្ជុំបិណ្ឌនេះ។ កំប៉ុងទឹកក្រូចអាយស៍ IZE ចំណុះ២៥០មីលីលីត្រទាំង២រសជាតិនេះស័ក្តិសមបំផុតសម្រាប់កម្មវិធីជួបជុំញាតិមិត្ត បងប្អូន ក្រុមគ្រួសារ និងបង្កើតភាពរីករាយនារដូវភ្ជុំបិណ្ឌ។ ដូច្នេះ អតិថិជន និងអ្នកលក់បន្តទំាងអស់សូមកុំឲ្យឱកាសនេះរំលងឲ្យសោះ និងរីករាយទទួលការផ្តល់ជូនពិសេសនេះទាំងអស់គ្នា។

គួរបញ្ជាក់ថា ស្តង់ទឹកក្រូចអាយស៍ IZE ខាងលើក៏មានលក់ផលិតផលជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែររួមមាន ទិញស្រាបៀរ កម្ពុជាចំនួន១កេស លោកអ្នកនឹងទទួលបានកែវស្រាបៀរ១ភ្លាមៗ ឬទិញ២កេស ទទួលបានកាបូប១ភ្លាមៗ។ ចំពោះការទិញភេសជ្ជៈប៉ូវកម្លាំង វើក ១កេស លោកអ្នកនឹងទទួលបានមួក១ភ្លាមៗ ឬទិញ២កេសទទួលបានធុងទឹកកកដ៏ស្រស់ស្អាត១ភ្លាមៗ។ ទិញភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ១កេសទទួលបានកែវទឹកប្រែពណ៌១ភ្លាម ឬទិញ២កេសលោកអ្នកនឹងទទួលបានអាវយឺត១ភ្លាម។

ទឹកក្រូចអាយស៍ IZE ចែករំលែកភាពរីករាយនារដូវបុណ្យភ្ជុំបិណ្ឌ។ IZE WHAT THE FUN!៕