(អឺរ៉ុប)៖ ប្រធានក្រុមជម្រើសជាតិប៉ូឡូញ Robert Lewandowski បានបង្ហាញថា និងពាក់ពណ៌ដូចប្រទេសអ៊ុយក្រែន នៅព្រឹត្តិការណ៍ FIFA World Cup 2022 ដែលបញ្ជាក់ពីការសាមគ្គីភាពជាមួយប្រទេសដែលកំពុងជូបវិបត្តិសង្គ្រាម។ នេះបើតាម CNA ឲ្យដឹងនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Lewandowski បានទទួលខ្សែដៃពិសេសដែលមានពណ៌ខៀវនិងលឿង ពីអតីតកីឡាករជម្រើសជាតិអ៊ុយក្រែន Andriy Shevchenko ដែលកីឡាករទាំងពីបានជួបគ្នានៅកីឡដ្ឋាននាទីក្រុង Warsaw ហើយខ្សែដៃមានពណ៍ខៀវ,លឿង នឹងក្លាយជានិមិត្តរូបមួយចំពោះប្រទេសអ៊ុយក្រែន ដែលមិនបានលេងនៅព្រឹត្តិការណ៍ World Cup 2022 ដោយភ្លើងសង្គ្រាម។

បរុសវ័យ ៣៤ឆ្នាំ Lewandowski បាននិយាយថា «ខ្ញុំនិងពាក់ពណ៌របស់អ៊ុយក្រែន នៅព្រឹតិ្តការណ៍ Qatar World Cup និងខ្សែដៃរបស់ Shevchenko ដែលនេះជាការរំលឹកថាប្រជាជនអ៊ុយក្រែន មិននៅម្នាក់ឯងនោះទេ ដោយស្ថិតក្នុងចិត្តរបស់យើង»។ ខណៈ Shevchenko ក៏បានលើកឡើងថា «ខ្ញុំសូមអរគុណ Lewandowski ដែលបានធ្វើទង្វើនៃការសាមគ្គីភាពនេះ»

សូមបញ្ជាក់ផងថា ព្រឹត្តិការណ៍ដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 និងចាប់ផ្តើមពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែធ្នូខាងមុខនេះនៅប្រទេសកាតា ក្នុងតំបន់មជ្ឈិមបូព៍ា ដែលប្រទេសប៉ូឡូញ ស្ថិតក្នុងពូល C ជាគូប្រជែងជាមួយក្រុមអាហ្សង់ទីន, ម៉ិកស៊ិក និងអារ៉ាប៊ីសាអូឌីត៕