(អឺរ៉ុប)៖ Cristiano Ronaldo បានកំណត់គោលដៅរបស់លោក ក្នុងការឈានទៅដល់ព្រឹតិ្តការណ៍ Euro 2024 ហើយខ្សែប្រយុទ្ធក្លិប Manchester United និងជម្រើសជាតិព័រទុយហ្គាល់រូបនេះ បង្ហាញថាមិនមានបំណង់ចូលនិវត្តន៍ឆាប់ៗនេះនោះទេ។ នេះបើតាមប្រភពពី CAN នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

Ronaldo បានលើកថា «ដំណើររបស់ខ្ញុំមិនទាន់បញ្ចប់ទេ» នេះជាបង្ហាញឲ្យដឹងក្នុងពេលដែលលោក បានទទួលពានរង្វាន់កីឡាកររកបានគ្រាប់បាល់ច្រើនសម្រាប់ជម្រើសជាតិគ្រប់ពេល (Quinas de Ouro awards) ពីសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ នាទីក្រុង Lisbon។

បរុសវ័យ ៣៧ឆ្នាំ Ronaldo បន្តថា «ខ្ញុំចង់ក្លាយជាផ្នែកមួយនៅព្រឹត្តិការណ៍ World Cup និង Euro ខណៈខ្ញុំមានអារម្មណ៍ថាមានការលើកទឹកចិត្តខ្លាំង នេះជាមហិច្ឆតារបស់ខ្ញុំ គឺអស្ចារ្យណាស់»

រំលឹកផងថា Ronaldo ជាអ្នកស៊ុតបាន ១១៧គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១៨៩ប្រកួតជាមួយជម្រើសជាតិ ហើយមានក្តីរំពឹងថា និងអាចលេងក្នុងការប្រកួតកម្រិតអន្តរជាតិធំ ជាលើកទី១០ សម្រាប់ប្រទេសរបស់លោក នៅព្រឹត្តិការណ៍ Qatar World Cup 2022៕