(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នា២០២២ ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមកម្មវិធីប្រូម៉ូសិនសន្សំឆ្លាតវៃ ដើម្បីផ្តល់ជូនអតិថិជនចាស់ និងអតិថិជនថ្មីនូវរង្វាន់ជាច្រើន ដែលមានរង្វាន់សរុបជាង ៤ម៉ឺនដុល្លារអាមេរិក។

កម្មវិធីប្រូម៉ូសិននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដើម្បីចូលរួមកម្មវិធីនេះ អតិថិជនគ្រាន់តែបើកគណនី និងដាក់ប្រាក់ចូលក្នុងគណនីសន្សំឆ្លាតវៃថ្មីរបស់ពួកគាត់។

អតិថិជននឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ និងមានឱកាសឈ្នះរង្វាន់ជាច្រើនរួមមាន ទូរទឹកកក LG ទូរទស្សន៍ Smart TV LG ម៉ាស៊ីនបោកខោអាវ LG និងនាឡិកាឆ្លាតវៃ Garmin Venu2 ដាក់ប្រាក់ចូលគណនីសន្សំឆ្លាតវៃកាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន។

ជាមួយគណនីសន្សំឆ្លាតវៃ អតិថិជន នឹងទទួលបានការប្រាក់ខ្ពស់រហូតដល់ 3.5% ក្នុងមួយឆ្នាំ ជាមួយនឹងភាពបត់បែនក្នុងការដកសាច់ប្រាក់បានចំនួន ២ដងក្នុងមួយខែ ដើម្បីយកមកចាត់ចែងប្រើប្រាស់សម្រាប់គ្រាអាសន្ន ឬ ចាំបាច់ណាមួយ ដោយមិនមានការខាតបង់ការប្រាក់នោះទេ។ គណនីសន្សំឆ្លាតវៃ គឺជាគណនីសន្សំដែលត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្តដល់ប្រជាជនកម្ពុជាឱ្យមានការសន្សំប្រាក់ប្រកបដោយភាពឆ្លាតវៃ និងជួយបង្កើតទម្លាប់សន្សំប្រាក់ដ៏ល្អមួយ។

ដើម្បីបើកគណនីសន្សំឆ្លាតវៃ សូមអញ្ជើញមកកាន់សាខាណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈកម្មវិធីស្ថាបនា ម៉ូបាល របស់យើងដែលទើបតែឈ្នះបានពានរង្វាន់ឆ្នើមប្រចាំឆ្នាំ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០២៣៩៩៩ ០១០, ០៨១ ៩៩៩ ០១០៕