(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ «ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក» ពីពីស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដោយសារធនាគារបាន និងកំពុងធ្វើការយ៉ាងជិតស្និត ជាមួយនឹងសហគ្រាសធុនតូច និងមធ្យម និងបម្រើនូវផលិតផល-សេវាកម្មហិរញ្ញវត្ថុ ចម្រុះបែបយ៉ាងសម្បូរបែប ជាពិសេសសេវាកម្មធនាគារអេឡិចត្រូនិក និងឌីជីថល ប្រកប ដោយភាពងាយស្រួល និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន។

លើសពីនេះ ធនាគារ អេស៊ីលីដា បានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមប្រកបដោយនិរន្តរភាព៕