(ឧត្តរមានជ័យ)៖ ជាមួយនឹងកម្មវិធីឈ្នះរង្វាន់ប្រាក់លាន និងក្លាយជាសេដ្ឋីភ្លាមៗពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពេលនេះក្រុមហ៊ុនបានបន្តរកឃើញអតិថិជន ដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀលម្នាក់ទៀតហើយ ដែលជាអ្នករស់នៅខេត្តឧត្តរមានជ័យ។

សម្រាប់អតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់សុទ្ធចំនួន ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រូបនេះមានឈ្មោះ ទីង ហឿង ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរជាកសិករ និងមានកូន៣នាក់នៅក្នុងបន្ទុក រស់នៅនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក ទីង ហឿង បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ លោកតែងទទួលទានភេសជ្ជៈ ខារ៉ាបាវ ១ ឬ ២ កំប៉ុង ជាប្រចាំ ព្រោះវាជួយឱ្យមានកម្លាំង ជាពិសេក្រោយពេលហត់នឿយពីធ្វើការងារ។ ដោយឡែក សម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលត្រឡប់ពីធ្វើស្រែវិញ លោកបានទិញភេសជ្ជៈខារ៉ាបាវ ពីអ្នកលក់ដែលនៅជិតផ្ទះចំនួន ១កំប៉ុងមកទទួលទាន លុះពេលគាស់ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។

លោកថ្លែងថា «ពេលឃើញភ្លាម ខ្ញុំពិតជាភ្ញាក់ផ្អើលជាខ្លាំង ហើយស្រែកប្រាប់អ្នកដែលនៅក្បែរមកជួយពិនិត្យមើល ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទ ដែលមាននៅក្រវិលកំប៉ុងស្រាប់តែម្ដង»

លោកបានបញ្ជាក់ថា «តាំងពីដើមមក នៅពេលដែលឃើញគេឡើងទទួលរង្វាន់ធំ និងផ្សព្វផ្សាយនៅតាមស្ថានីយ៍ទូរទស្សន៍ ខ្ញុំតែងនឹកស្រមៃថា ថ្ងៃណាមួយ ខ្ញុំនឹងមានវាសនាត្រូវរង្វាន់ដូចគេដែរ ហើយថ្ងៃនេះក្ដីស្រមៃរបស់ខ្ញុំបានក្លាយជាការពិតមែន»

លោក ទីង ហឿង បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់១០០លានរៀលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាន លោកនឹងយកមួយចំនួនសងបំណុលធនាគារឯកជន មួយចំនួនទៀតយកធ្វើផ្ទះឱ្យបានសមរម្យ ហើយនឹងទិញគោចិញ្ចឹម សម្រាប់បង្កើនកម្រិតជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ទីង ហឿង បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋ ដែលធ្លាប់តែក្រលំបាកដូចលោក ឱ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់ហ្នឹងគេ៕