(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងបើកកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្មីចំនួន២ ដែលរួមមាន Master of Laws (LL.M.) និង Master of Legal Studies (MLS)។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំងពីរនឹងផ្ដោតសំខាន់ទៅលើការអភិវឌ្ឍចំណេះដឹងរបស់និសិ្សតកម្ពុជាក្នុងវិស័យផ្នែកច្បាប់ចំពោះការប្រើប្រាស់ច្បាប់ក្នុងការបង្កើត និងគ្រប់គ្រងអាជីវកម្ម ក៏ដូចជាសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារក្នុងពិភពលោកនាពេលបច្ចុប្បន្ននិងអនាគត។

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់Master of Laws (LL.M.) ត្រូវបានរៀបចំឡើងសម្រាប់និស្សិតដែលមានមូលដ្ឋានគ្រឹះផ្នែកច្បាប់ ខណៈដែលកម្មវិធីសិក្សា Master of Legal Studies (MLS) ត្រូវបានរៀបចំឡើងចំពោះនិស្សិតដែលពុំមានមូលដ្ឋានគ្រឹះផ្នែកច្បាប់។

និស្សិត LL.M. និង MLS នឹងសិក្សាអំពីទិដ្ឋភាពទូទៅនៃ បទដ្ឋានគតិយុត្តក្នុងស្រុក និងអន្តរជាតិ សិក្សាពីការវិភាគនៃប្រធានបទនានាក្នុងផ្លូវច្បាប់ ដែលកើតឡើង ក្នុងការធ្វើអាជីវកម្មអន្តរជាតិ ស្របពេលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។ កម្មវិធីសិក្សាមានរយៈពេល ២ឆ្នាំ ដែលមានមុខវិជ្ជាចំនួន ១៥ដូចជា ប្រតិបត្តិការក្នុងពាណិជ្ជកម្មអន្តរជាតិ ច្បាប់ក្នុងវិស័យច្បាប់ E-Commerce និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។ល។

ចាប់ផ្ដើមបើកទទួលពាក្យចុះឈ្មោះចូលរៀនឥលូវនេះ! ដើម្បីឱ្យការសិក្សារបស់និស្សិតទទួលបានជោគជ័យ AUPP ក៏មានផ្ដល់ជូននូវកម្មវិធីសិក្សាភាសាអង់គ្លេសសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដើម្បីអភិវឌ្ឍទំនុកចិត្ត និងជំនាញទន់។ កម្មវិធីសិក្សាភាសាអង់គ្លេសនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

ដើម្បីឱ្យកាន់តែច្បាស់អំពីព័ត៌មានទាក់ទងនឹងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងលើ AUPP នឹងរៀបចំកម្មវិធី Master's Open House ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩៖៣០នាទីព្រឹក ដល់ម៉ោង១០៖៣០នាទីព្រឹក តាមរយៈអនឡាញ Online។

កម្មវិធីនេះនឹងផ្តល់ឱកាសដ៏ល្អដល់និសិ្សត ក៏ដូចជាបុគ្គលិកធ្វើការដែលមានចំណាប់អារម្មណ៍ក្នុងវិស័យច្បាប់ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា ដំណើរការចុះឈ្មោះចូលរៀន និងអាហារូបករណ៍ដែលផ្ដល់ជូនផងដែរ។ ចុះឈ្មោះ ឥឡូវនេះសម្រាប់កម្មវិធីផ្ដល់ព័ត៌មានបន្ថែម Master’s Open House: https://forms.office.com/r/R9Q8jsJcVR

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ទូរស័ព្ទ៖ (+855) 23 990 023 ឬ 012 266 631 (MBA) និង 012 552 269 (LL.M. & MLS)
អ៉ីមែល: [email protected]
គេហទំព័រ៖ https://www.aupp.edu.kh/
Facebook & Instagram: @AUPPkh 
តេលេក្រាម: 012 266 631 ឬ t.me/AUPPkh