(បាត់ដំបង)៖ ខេត្តបាត់ដំបង ជាតំបន់មួយដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនរួមមាន ផ្ទះខ្មែរបុរាណ អគារស្ថាបត្យកម្មជាដើម។

លើសពីនោះមានតំបន់ទេសចរណ៍ជាច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរណ៍ មកលំហែកំសាន្ត និងស្នាក់នៅក្នុងខេត្តប្រកបដោយផាសុកភាព និងសប្បាយរីករាយបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ។ ក្រៅពីនេះនៅមានដង់ស្ទឹងសង្កែ ដែលជាគោលដៅទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ ធម្មជាតិ និងកែច្នៃ ជាសក្តានុពលដ៏សំខាន់។

ដោយយល់ឃើញពីការអភិវឌ្ឍន៍ និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ព្រមទាំងប្រជាជនជាច្រើនកុះករ ទើបផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយ និងផ្តោតលើអាហារ ភេសជ្ជៈសុខភាព បានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តបាត់ដំបង ដែលជាទីតាំងស្ថិតនៅតាមបណ្ដោយដងស្ទឹងសង្កែក្បែរសួនកុមារ ចុះពីផ្លូវជាតិលេខ៥ ត្រឹមតែ៨៨ម៉ែត្រប៉ុណ្ណោះ។

អ្វីដែលពិសេសទីតាំងមួយនេះ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរទៅរមណីយដ្ឋាន ឬខេត្តផ្សេងឆ្លងកាត់ខេត្តបាត់ដំបង កាន់តែងាយស្រួលក្នុងការទទួលទាន់អាហារឆ្ងាញ់ និងភេសជ្ជៈសុខភាព ជាមួយជម្រើសសម្បូរបែប ព្រមទាំងរីករាយជាមួយបរិយាកាសរស់រវើក និងទេសភាពដ៏ស្រស់ស្អាតតាមដងស្ទឹងសង្កែក្នុងពេលតែមួយ។

ម្យ៉ាងទៀត ផាកកាហ្វេ មានទស្សនៈវិស័យក្នុងការចូលរួមក្នុងការអភិវឌ្ឍសហគមន៍ តាមរយៈការបង្កើតការងារ ព្រមទាំងបម្រើជូននូវអាហារ ដែលយកចិត្តទុកដាក់ខ្ពស់ដល់ផាសុកភាព។

ជាពិសេស ផាកកាហ្វេ ជាហាងដែលផ្ចិតផ្ចង់លើផ្នែកអនាម័យ និងសុខភាពស្រមតាមស្តង់ដារ សុវត្ថិភាពម្ហូបអាហារពិភពលោក ដូច្នេះសម្រាប់អ្នកចូលចិត្តទទួលទាន កាហ្វេ ពេលព្រឹក ចូលតែមួយកន្លែងបានទាំងអាហារ នឹងភេសជ្ជៈដែលល្អដល់សុខភាពថែមទៀត៕

សម្រាប់ការទទួលទានក្នុងហាង សូមមើលទីតាំងតាមផែនទីនេះ៖ ផាកកាហ្វេ បាត់ដំបង ម្យ៉ាងទៀតផាកកាហ្វេសាខាបាត់ដំបង ក៏មានសេវាដឹកជញ្ជូនដល់ទីកន្លែងតាម foodpanda Nham24 និង WOWNOW ផងដែរ និងទំនាក់ទំនងលេខទូរស័ព្ទ៖ 023 990 990 តាមដាន តេលេក្រាម PARK CAFE Official និងហ្វេសបុកផេក៖ Park Cafe