(ប៉ារីស)៖ Olivier Giroud បានក្លាយជាកីឡាករបារាំងវ័យចំណាស់ដែលរកបានគ្រាប់បាល់ ពេលយកឈ្នះគូប្រជែងអូទ្រីសក្នុងលទ្ធផល ២ទល់នឹង០ នាយប់មិញនេះនៃវគ្គសន្សំពិន្ទុប្រចាំពូល A1 ពានអឺរ៉ុប UEFA Nations League។

១គ្រាប់របស់ខ្សែប្រយុទ្ធមកពីក្លិបអ៉ីតាលី AC Milan ខាងលើនេះ កើតឡើងនៅនាទី៦៥ ដោយការតែតបញ្ចូលទី ក្រោយបញ្ជូនពីមិត្តរួមក្រុម Antoine Griezmann។

ក្នុងប្រកួត ៩០នាទីនៅកីឡដ្ឋាន Stade de France ខ្សែប្រយុទ្ធ Giroud ក៏បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម Kylian Mbappe ស៊ុតគ្រាប់ទី១ បានសម្រេចផងដែរ ក្នុងជំនួបដែលរូបគេបានឈានចូលវ័យ ៣៥ឆ្នាំ និង ៣៥៧ថ្ងៃទៅហើយនោះ ចាស់ជាង ៧០ថ្ងៃពីកីឡាករ Roger Marche ដែលរកបានគ្រាប់បាល់ឲ្យមាន់គកបារាំងលេងទៅទល់នឹងអេស្ប៉ាញកាលខែធ្នូ ឆ្នាំ១៩៥៩។

ដូចគ្នានោះដែរ Olivier Giroud ត្រូវតែ ២គ្រាប់ទៀតប៉ុណ្ណោះឲ្យក្រុមជម្រើសជាតិបារាំង ក្នុងការតាមទាន់កំណត់ត្រារកគ្រាប់ច្រើនជាងគេស្មើនឹង Thierry Henry ដែលមាន ៥១គ្រាប់។

នេះមានន័យថា បារាំងដែលជាជើងឯក Nations League កាលដើមឆ្នាំ២០២២ អាចនឹងត្រូវបានកាត់ចេញពីពាននេះ ប្រសិនបើពួកគេចាញ់នោះ បានហក់ឡើងទៅឈរនៅពីលើអូទ្រីសវិញ និងត្រៀមប៉ះដាណឺម៉ាកនៅថ្ងៃរាត្រីអាទិត្យចុងសប្តាហ៍នេះ ប្រកួតបញ្ចប់ពូល A1 ផងដែរ៕