(ភ្នំពេញ)៖ ប្រទេសកម្ពុជាជាប្រទេសដែលកំពុងតែមានការរីកចម្រើនទៅៗ ដែលទាមទារឲ្យបុគ្គលម្នាក់ៗត្រូវមានចំណេះដឹង និងសមត្ថភាពខ្ពស់ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ។

យ៉ាងណាមិញបើយើងក្រឡេកមើលអំពីទីផ្សារការងារបច្ចុប្បន្ន នៅតាមគេហទំព័រការងារផ្សេងៗ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅតែបន្តមានតម្រូវការការងារខ្ពស់ ដោយមានការប្រកាសជ្រើសរើសជាច្រើននៅតាមបណ្ដាក្រុមហ៊ុនឯកជនរជាតិ និងអន្តរជាតិនានា ដែលទាមទារឲ្យអ្នកដាក់ពាក្យចូលធ្វើការត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់បម្រើការងារនោះ។

ដោយឡែក វិទ្យាស្ថានខេមអេដ គឺជាវិទ្យាស្ថានដែលផ្ដោតការបង្រៀន ជាចម្បងទៅលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ស្របទៅតាមស្តង់ដា ACCA ធំជាងគេនៅ ប្រទេសកម្ពុជា។ វិទ្យាស្ថានខេមអេដ បានត្រៀមខ្លួនរួចជាស្រេចដើម្បីបណ្ដុះបណ្ដាលសិស្ស និស្សិតអោយក្លាយជាគណនេយ្យករ ហិរញ្ញិក និងសវនករជំនាញមួយរូបជាមួយនឹង កម្មវិធីសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ CAT ដែលមានការទទួលស្គាល់ជាង ១៨៣ប្រទេសជុំវិញពិភពលោក។

ចំពោះសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ CATនេះ មានចំនួនប្រាំបួនមុខវិជ្ជាដោយផ្ដោតទៅលើការសិក្សាដូចជា៖ កំណត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ (FA1) ការគ្រប់គ្រងព័ត៌មាន (MA1) ការរក្សាទុកនូវកំណត់ត្រាហិរញ្ញវត្ថុ (FA2) ការគ្រប់គ្រងហិរញ្ញវត្ថុ និងចំណាយថ្លៃដើម (MA2) គណនេយ្យហិរញ្ញវត្ថុ (FFA) គណនេយ្យគ្រប់គ្រង (FMA) គោលការណ៍នៃការគ្រប់គ្រង (FAB) មូលដ្ឋានគ្រឹះនៃសវនកម្ម (FAU) និងមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ (FFM)។ ម្យ៉ាងវិញទៀតកម្មវិធីសិក្សាជំនាញគណនេយ្យនេះ ត្រូវបានរៀបចំការប្រឡង និងការកែទៅលើវិញ្ញាសារប្រឡងដោយសា្ថប័នសមាគមគណនេយ្យករជំនាញ ហៅកាត់ថា ACCA មានទីតាំងនៅចក្រភពអង់គ្លេស។

អ្វីដែលពិសេសបំផុតនោះគឺ វិទ្យាស្ថានខេមអេដ ត្រូវបានស្ថាប័នសវនកម្មធំៗមួយចំនួនដូចជា KPMG PwC E&Y Deloitteទទួលស្គាល់ថាជាថ្នាលបណ្ដុះបណ្ដាលដែលមានគុណភាព ហើយក៏បានក្លាយជាជម្រើសទីមួយរបស់ស្ថាប័នសវនកម្មក្នុងការបញ្ចូនបុគ្គលិកឲ្យមកបណ្ដុះបណ្ដាលផងដែរ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈអ៉ីម៉ែល [email protected] ឬទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦១ ឬអាចចុះឈ្មោះតាមគេហទំព័រ៖ www.cam-ed.com