(ភ្នំពេញ)៖ ក្រុមហ៊ុនលី ហួរ វេរលុយបានរកឃើញអ្នកឈ្នះរង្វាន់ជាថ្មីម្តងទៀត ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ ហើយក៏ជារង្វាន់លើកទី២ផងដែរ សម្រាប់ភ្នាក់ងារលី ហួរ វេរលុយ និងអតិថិជនទាំងអស់។ ក្រុមហ៊ុន លី ហួរ វេរលុយបានយករង្វាន់ម៉ូតូហុងដាឌ្រីមសេរីឆ្នាំ២០២២ ចំនួនមួយគ្រឿងទៅប្រគល់ជូន ភ្នាក់ងារលី ហួរ វេរលុយ ដែលឈ្នះរង្វាន់នៅខេត្តកំពង់ធំ និងមួយគ្រឿងទៀតប្រគល់ជូនអតិថិជនអ្នកឈ្នះរង្វាន់ ដែលជាបុគ្គលិកកំពុងធ្វើការនៅក្នុងរោងចក្រអេក្លា។

អ្នកឈ្នះរង្វាន់បានផ្តល់ស្នាមញញឹមជាមួយនឹងភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានឈ្នះរង្វាន់ពិតៗពីក្រុមហ៊ុន លី ហួរ វេរលុយ។

អ្នកឈ្នះទាំងពីររូបបានប្រាប់ឲ្យដឹងថា រូបគាត់ផ្ទាល់មិនដែលធ្លាប់បានឈ្នះរង្វាន់បែបនេះពីមុនមកទេ គាត់ពិតជាមានសំណាងនិងសូមអរគុណដល់ក្រុមហ៊ុនលី ហួរ វេរលុយដែលបានបង្កើតកម្មវិធីប្រូម៉ូសិននេះឡើង។ ក្នុងនាមជាអតិថិជនិងភ្នាក់ងារលី ហួរ វេរលុយ ពួកគាត់នឹងនៅតែបន្តការប្រើប្រាស់និងបម្រើសេវាកម្មលី ហួរ វេរលុយ ជូនអតិថិជនឲ្យបានប្រសើរ។

ទាំងអតិថិជន និង ភ្នាក់ងារ លី ហួរ វេរលុយ សុទ្ធសឹងតែមានឱកាសឈ្នះរង្វាន់នៅខែបន្តបន្ទាប់ទៀត ជារៀងរាល់ខែដោយគ្រាន់តែធ្វើប្រតិបត្តិការ វេរលុយលេខកូដ៩ខ្ទង់ បង់ប្រាក់កម្ចី បង់វិក្កយបត្រ ដាក់ប្រាក់ចូលគណនីធនាគារនិងស្ថាប័នហិរញ្ញវត្ថុ និងដកប្រាក់លីហួរអេប។

គួរបញ្ជាក់ផងដែរថា អ្នកដែលធ្វើប្រតិបត្តិការកាន់តែច្រើននឹងមានឱកាសឈ្នះកាន់តែច្រើន។

សូមជម្រាបផងដែរថា លីហួរ វេរលុយ ជាក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុសំបូរបែបនិងផ្តល់ភាពងាយស្រួលក្នុងការបម្រើសេវាកម្មជូនដល់អតិថិជន និងសាធារណជនទូទៅ៕

ទំនាក់ទំនងលេខទូរសព្ទ៖ 087 601 111