(ភ្នំពេញ)៖ ថ្ងៃនេះ Tiger Beer បានបើកបង្ហាញជាផ្លូវការនូវយុទ្ធនាការថ្មីមួយរបស់ខ្លួន ដែលជាផ្នែកមួយនៃការប្រារព្ធពិធី «អបអរឆ្នាំនៃភាពជឿជាក់» របស់ Tiger Beer។ ដើម្បីអបអរសាទរការចាប់ផ្តើម នៃរដូវកាលបាល់ទាត់ឆ្នាំ 2022-2023 Tiger Beer បានបើកបង្ហាញនូវយុទ្ធនាការថ្មីចុងក្រោយរបស់ខ្លួនមួយ មានឈ្មោះថា «The Golden Son» ដោយមានការចូលរួមពីសំណាក់ Son Heung-Min ជាទូតសុច្ឆន្ទៈផ្លូវការរបស់ Tiger Beer។

«The Golden Son» គឺជាការអបអរភាពជោគជ័យថ្មីៗជាច្រើនរបស់ Son។ នៅក្នុងខែឧសភា លោកគឺជាកីឡាករបាល់ទាត់អាស៊ីដំបូងគេបង្អស់ ដែលបានក្លាយជាម្ចាស់ស្បែកជើងមាស Premier League ក្រោយពីលោកស៊ុតបញ្ចូលទីបានច្រើនជាងគេ ប្រចាំរដូវកាល ពោលគឺសរុបរហូតដល់ ២៣គ្រាប់ ហើយវាបានធ្វើឲ្យលោកជាប់ចំណាត់ថ្នាក់ ជាកំពូលកីឡាករបាល់ទាត់អាស៊ីប្រចាំទសវត្សរ៍។

Son បានចូលរួមក្នុងក្លឹបបាល់ទាត់ Tottenham Hotspur ជាផ្លូវការនៅឆ្នាំ២០១៥ ក្នុងវ័យ ២៣ឆ្នាំ។ ក្រោយមក លោកក៏បានក្លាយជាកីឡាករអាស៊ី ដែលរកគ្រាប់បាល់បានច្រើនជាងគេបង្អស់នៅ ក្នុងការប្រកួត Champions League និងជាកីឡាករអាស៊ីដំបូងគេដែលបានក្លាយជាម្ចាស់ស្បែកជើងមាស និងជាប្រធានក្រុមបាល់ទាត់ជម្រើសជាតិ របស់កូរ៉េខាងត្បូង ដែលនឹងចូលរួម នៅក្នុងការប្រកួត World Cup នាពេលខាងមុខ។

យុទ្ធនាការ «The Golden Son» ដែលជាផ្នែកមួយ នៃផែនការរយៈពេលវែងរបស់ Tiger Beer ដើម្បីអបអរ «ឆ្នាំនៃភាពជឿជាក់» ធ្វើឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តមនុស្សគ្រប់រូប ឲ្យហ៊ានបង្កើតក្តីស្រមៃដ៏ធំប្រចាំជីវិត និងដើម្បីអបអរភាពជឿជាក់របស់ពួកគេ។
[TVC 60” Youtube Video - Tiger Beer - Celebrate Your Confidence (Heung-Min Son)]

«Tiger Beer មានដើមកំណើតនៅប្រទេសសិង្ហបុរី បានជម្នះនូវរាល់ឧបសគ្គ ដោយផលិតនូវស្រាបៀរ ដែលមានគុណភាពខ្ពស់មួយនៅក្នុងតំបន់ត្រូពិក ខណៈដែលមនុស្សភាគច្រើន បាននិយាយថា មិនអាចទៅរួចនោះទេ។ ដូចគ្នានេះដែរ Son បានចាប់ផ្តើមអាជីពជាកីឡាករអាស៊ីមួយរូប ដោយគ្មានអ្នកណាស្គាល់ទាល់តែសោះ ប៉ុន្តែបច្ចុប្បន្ន លោកទទួលបានការសាទរពីអ្នកគាំទ្រជុំវិញពិភពលោក។ លោកជាគំរូក្នុងការផ្ដល់នូវជំនឿដល់យើងថា គ្រប់គ្នាមានភាពអង់អាចក្នុងខ្លួន ដែលត្រៀមរួចជាស្រេច ដើម្បីបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យ ជាមួយនឹងជំនឿថា ភាពជឿជាក់តែងនាំមកនូវជោគជ័យ»។ នេះជាការលើកឡើងរបស់អ្នកនាង Sorida Kong អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកផ្សព្វផ្សាយរបស់ Tiger Beer។

ជាការរួមចំណែកបង្ហាញភាពជោគជ័យជាមួយ Son ដើម្បី «អបអរភាពជឿជាក់» របស់ Tiger Beer យើងក៏នឹងមានការចូលរួម ពីសំណាក់តារាចម្រៀងដ៏ល្បីទូទាំងពិភពលោកមួយរូប ដែលមានខ្សែជីវិតស្រដៀង Son ដែរ ដោយលោកបានជម្នះនូវរាល់ឧបសគ្គ ដែលលោកបានជួបប្រទះ រហូតទទួលបានជោគជ័យជាសាកលនៅលើឆាកអន្តរជាតិ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗ ក៏ដូចជាសេចក្តីប្រកាសនានាបន្ថែមទៀត ទាក់ទងនឹងព្រឹត្តិការណ៍ដ៏ល្បីកក្រើកមួយរបស់ Tiger Beer នៅកម្ពុជានាដំណាច់ខែធ្នូឆ្នាំនេះ៕