(ភ្នំពេញ)៖ ធនាគារ វីង (ខេមបូឌា) ម.ក បានដំឡើងអត្រាការប្រាក់សម្រាប់គណនីបញ្ញើមានកាលកំណត់រហូតដល់ ៨% និងគណនីសន្សំរហូតដល់ ៣% ក្នុងមួយឆ្នាំដើម្បីផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនទៀតដល់អតិថិជន។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានឲ្យដឹងថាថា៖ «ការសន្សំប្រាក់មានសារៈសំខាន់ ទោះនៅដំណាក់កាលណាមួយនៃជីវិតក៏ដោយ។ ការសន្សំប្រាក់ ក៏អាចជួយសម្រេចគោលបំណងធំៗ ក្នុង ជីវិតផងដែរដូចជា៖ ការទិញ ផ្ទះ ការបង់ ថ្លៃ ការសិក្សា របស់កូនៗ ឬ ការចាប់ ផ្តើមអាជីវកម្ម ជាដើម»

លោកបន្តថា «បន្ថែមពីលើការទទួលបានអត្រាការប្រាក់ខ្ពស់ អតិថិជនក៏មានឱកាសឈ្នះរង្វាន់ធំៗជាច្រើនដូចជា ម៉ូតូ Honda Dream ប្រចាំថ្ងៃ រថយន្ត Ford Wildtrak pickup ប្រចាំខែ និងរថយន្ត Lexus LX600 SUV ពីកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”។ យើងខ្ញុំ សង្ឃឹមថាការធ្វើបែបនេះនឹង ជួយ កសាង វប្បធម៌ នៃការសន្សំប្រាក់ នៅប្រទេស កម្ពុជា»

អតិថិជនដែលមានគណនីធនាគារ វីងស្រាប់ និងបានរក្សាទឹកប្រាក់សមតុល្យអប្បបរមា 400000 រៀល ឬ 100 ដុល្លារនោះ នឹងទទួលបានអត្រាការប្រាក់ថ្មីរបស់គណនីសន្សំ 3% ក្នុងមួយឆ្នាំ។

ការប្រាក់នឹងត្រូវបាន គណនាជារៀងរាល់ថ្ងៃដោយផ្អែកលើសមតុល្យប្រចាំថ្ងៃរបស់អតិថិជន ហើយការប្រាក់សរុប នឹងបញ្ចូលទៅក្នុងគណនីសន្សំរបស់អតិថិជននៅចុងខែនីមួយៗ។

លើសពីនេះទៅទៀត អតិថិជនអាចបើកគណនីបញ្ញើមានកាលកំណត់ដើម្បីទទួលបានការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំតាមរយៈ Wing Bank 4.0។

សម្រាប់ អ្នក ដែលគ្មានគណនី ធនាគារ វីងនៅឡើយ ការ បើកគណនី គឺ មានភាពងាយ ស្រួល និង រហ័សបំផុត។ អតិថិជន អាចទៅកាន់សាខា ធនាគារ វីង ណា មួយក៏បាន ដោយភ្ជាប់ មកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ដែលមាន សុពលភាព។

ម៉្យាងវិញទៀត អតិថិជនក៏អាចបើកគណនីបានដោយខ្លួនឯងបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមរយៈ កម្មវិធី Wing Bank 4.0 ដោយងាយស្រួលតាមរយៈទូរស័ព្ទដៃ។

អតិថិជនដែលបានបំពេញតាមលក្ខខណ្ឌ នឹងទទួលបានអត្រាការប្រាក់ថ្មី 3% ក្នុងមួយឆ្នាំ។ នៅមានអត្ថប្រយោជន៍ជាច្រើនទៀត អតិថិជនដែលដាក់ប្រាក់ និងរក្សាទុកទឹកប្រាក់ក្នុងគណនីត្រឹមតែ 500 ដុល្លារអាមេរិក ឬ 2 លានរៀល នឹងមានសិទ្ធិចូលរួមដោយស្វ័យប្រវត្តិក្នុងការចាប់រង្វាន់ម៉ូតូ Honda Dream ជារៀងរាល់ថ្ងៃ។

សម្រាប់ឱកាសឈ្នះរង្វាន់រថយន្ត Ford Wildtrak pickup ប្រចាំខែ អតិថិជនគ្រាន់តែរក្សាទុកទឹកប្រាក់សមតុល្យក្នុងគណនីជាមធ្យមត្រឹមតែ 5000 ដុល្លារអាមេរិក ឬ 20 លានរៀលក្នុងមួយខែ។

ជាចុងក្រោយ អតិថិជនគ្រាន់តែរក្សាទុកទឹកប្រាក់សមតុល្យក្នុងគណនីជាមធ្យមត្រឹមតែ 50000 ដុល្លារអាមេរិក ឬ 200 លានរៀលក្នុងអំឡុងពេលនៃកម្មវិធីនេះ នឹងមានសិទ្ធិចូលរួមការចាប់រង្វាន់ដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណីតនៅចុងឆ្នាំ 2022។
កម្មវិធី Wing Bank 4.0 ថ្មី  អនុញ្ញាតឲ្យអតិថិជនទទួលបានជីវិតឌីជីថលពេញលេញ និងមិនចាំបាច់កាន់សាច់ប្រាក់នោះឡើយ។

អតិថិជនអាចធ្វើការទូទាត់វិក្កយបត្រដោយងាយស្រួល ស្នើសុំកម្ចីរហ័ស កុម៉្មង់អាហារតាមវីងម៉ល និងបើកគណនីមានកាលកំណត់ដើម្បីទទួលបានអត្រាការប្រាក់ដ៏គួរឲ្យទាក់ទាញ។

ជាមួយ KHQR របស់ធនាគារ វីង អតិថិជនអាចធ្វើការទូទាត់ជូនពាណិជ្ជករណាមួយក៏បានដែលប្រើប្រាស់ KHQR ហើយថែមទាំងអាចទទួលបានប្រាក់ភ្លាមៗដោយមិនគិតថ្លៃពីគ្រប់ធនាគារតាមរយៈ KHQR ផ្ទាល់ខ្លួនរបស់ពួកគេ៕